Carragher៖ គ្មានក្លិបណាចង់បាន Ronaldo ទេ សូម្បីតែ Man Utd ផ្ទាល់ក៏មិនចង់បានដែរ

11773
  • វីរបុរសរបស់ Liverpool និងជាអ្នកវិភាគទូរទស្សន៍បច្ចុប្បន្នលោក Jamie Carragher ជឿជាក់ថាគ្មានប្រទេសមហាអំណាចអឺរ៉ុបណាមួយ ដែលមានបំណងចុះហត្ថលេខាលើ Cristiano Ronaldo នៅរដូវក្តៅនេះទេ។
    ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ បានដើរដាក់សំណើទៅកាន់ក្លិបជាច្រើន ដើម្បីស្វែងរកក្លឹបដែលមានកៅអីលេងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលថ្មីខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo បានបរាជ័យក្នុងការស្វែងរកក្រុមថ្មីរហូតមកដល់ពេលនេះ ហើយលោក Carragher បានអះអាងថា កីឡាករអន្តរជាតិព័រទុយហ្គាល់ សូម្បីតែគ្រូបង្វឹកថ្មីរបស់ Manchester United លោក Erik ten Hag និងមិត្តរួមក្រុមក៏មិនចង់បានខ្សែប្រយុទ្ធជើងចាស់រូបនេះដែរ។
    Carragher បាននិយាយថា៖ “ខ្ញុំតែងតែគិតថា Ronaldo គឺជាការចុះហត្ថលេខាដ៏ចម្លែក។ ខ្ញុំតែងតែមានអារម្មណ៍ថា ស្ថានភាពនេះនឹងមកដល់ បើទោះជា Ronaldo ធ្វើបានល្អក៏ដោយ។ គាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំបូកនឹងមួយឆ្នាំទៀត ដែលខ្ញុំស្ទើរតែមិនជឿ ហើយគាត់នឹងមិនដែលលេងលើកទីពីរឱ្យនរណាម្នាក់ឡើយ”។
    លោកបន្តទៀតថា៖ “ប៉ុន្តែការពិតគាត់ឥឡូវនេះមានអាយុ ៣៧ ឆ្នាំ ៣៨ ឆ្នាំហើយក្នុងរដូវកាលនេះ គាត់មិនមែនជាកីឡាករដូចគ្នាទេ។ គាត់នៅតែជាអ្នកស៊ុតបញ្ចូលទីដ៏អស្ចារ្យ ប៉ុន្តែគាត់មិនមែនជាកីឡាករដូចមុនទេ។ គ្មានក្លឹបផ្សេងទៀតនៅអឺរ៉ុប នៅពេលនេះចង់បានគាត់ទេ។ ប៉ុន្តែវាហាក់ដូចជា United មិនអាចដកគាត់ចេញបានទេ ដូច្នេះនៅពេលនេះ ក្លឹបផ្សេងទៀតមិនចង់បានគាត់ទេ។ ហើយខ្ញុំគិតថា ប្រសិនបើអ្នកសួរ Ten Hag ខ្ញុំមិនគិតថាគាត់ចង់បាន Ronaldo ទេ។ ហើយខ្ញុំក៏មិនប្រាកដថា នៅក្នុងក្រុម Manchester United នឹងចង់បាន Cristiano Ronaldo នៅពេលនេះដែរ”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី