ក្លិបនៅប្រេស៊ីល អាចចរចាយក Ronaldo ក្រោយគ្មានក្លិបណាមួយនៅអឺរ៉ុបចង់បាន

11440
  • Cristiano Ronaldo នៅតែស្វែងរកផ្លូវចេញពីក្លឹប Manchester United ប៉ុន្តែវាហាក់ដូចជាមិនអាចទៅរួចទេ សម្រាប់គាត់ក្នុងការលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ លុះត្រាតែមានការផ្លាស់ប្តូរដ៏ធំមួយ។
    ជម្រើសមួយទៀតគឺការផ្លាស់ប្តូរទៅកាន់ប្រទេសប្រេស៊ីល ដូចដែលប្រធានក្លឹប Corinthians លោក Duilio Monteiro Alves បាននិយាយថា៖ “នៅក្នុងបាល់ទាត់ អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបាន ហើយខ្ញុំមានកាតព្វកិច្ចក្នុងការធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ទីក្រុង Corinthians”។
    ប្រធានក្លិបរូបនេះលើកឡើងទៀតថា៖ “តើវាអាចទៅរួចទេ? (ការផ្ទេរ Ronaldo) ខ្ញុំមិនដឹងទេ។ យើងមិនទាន់បានសាកល្បងនៅឡើយទេ យើងមិនបានពិនិត្យមើលវាទេ ប៉ុន្តែយើងកំពុងតាមដានវា។ ស្រមៃមើលថាតើគាត់ចង់ទៅលេងនៅប្រទេសប្រេស៊ីលភ្លាមៗឬក៏អត់”?
    Ronaldo កំពុងធុញទ្រាន់នឹងអាជីពនៅ Man United មិនមែនដោយសារការកាត់ប្រាក់ខែនោះទេ គឺមកពីការគ្មានកៅអីលេងនៅពានរង្វាន់លំដាប់ទី១ អឺរ៉ុប Champions League ព្រោះក្ដីស្រមៃគាត់គឺចង់មានឱកាសឈ្នះ និងរកគ្រាប់បន្ថែមទៀត នៅក្នុងកំណត់ត្រាពានកំពូលរបស់អឺរ៉ុប មុនពេលគាត់បញ្ចប់អាជីពបាល់ទាត់នាពេលខាងមុខដ៏ខ្លីនេះ។
    ខណៈពេលដែលក្លិប Corinthians ប្រហែលជាអាចផ្តល់ឱ្យ Ronaldo នូវឱកាសប្រសើរជាង Man Utd ក្នុងការឈ្នះពាន ប៉ុន្តែវាច្បាស់ណាស់ថា ក្លិបនេះមិនអាចបំពេញតាមបំណងប្រាថ្នារបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំខាងលើ ក្នុងការរក្សាគាត់លេងនៅក្របខ័ណ្ឌ Champions League នោះទេ ព្រោះក្លិបនេះមានមូលដ្ឋាននៅអាមេរិកខាងត្បូងឯណោះ៕ ដោយ៖ វិទូ

    ប្រភព :
    eurosport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី