កូនគោព្រៃកម្ពុជា U16 បានបង្កើតប្រវត្តិសាស្ត្រជូនជាតិ ដោយបំបា.ក់ក្រុមខ្លាំងអូស្ត្រាលី ៤-២

10626
  • ពិតជាមិនធម្មតាមែន កូនគោព្រៃកម្ពុជា បានបំបាក់ក្រុមខ្លាំងកង់ហ្គូរូអូស្ត្រាលី ក្នុងលទ្ធផល ៤ទល់នឹង២។
    ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ ជាមួយក្រុមជម្រើសជាតិអូស្រ្តាលីអាយុក្រោម ១៦ឆ្នាំ ក្នុងពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 នៅប្រទេសឥណ្ឌូណេស៊ី បានបញ្ចប់ហើយ ជាមួយលទ្ធផលគួរជាទីភ្ញាក់ផ្អើល ៤-២។
    ជាមួយលទ្ធផលនេះ អាចជានិយាយបានថា ជាប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទាត់កម្ពុជាយើងទាំងឈុតតូច និងឈុតធំ ដែលអាចយកឈ្នះលើក្រុមបាល់ទាត់ដែលគេចាត់ទុកថា ជាមហាអំណាចបាល់ទាត់មួយដែរ។ ដោយកាលពីគ្រាកន្លង U16 កម្ពុជា យើងបានចាញ់ជាច្រើនគ្រាប់ ឱ្យតែពេលប៉ះជាមួយក្រុមខ្លាំងអូស្ត្រាលីនេះ ដោយសារកម្រិតបច្ចេកទេសគេខ្ពស់ និងមាឌធំៗដំបូង ដែលកម្ពុជាយើង ហាក់ច្រើនច្រាបគេ។
    ប៉ុន្តែក្នុងពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 នេះ កម្ពុជាយើងបានសាងកំណត់ត្រាដ៏អស្ចារ្យស្ទើមិនគួរឱ្យជឿ ដែលពួកយើងអាចយកឈ្នះលើក្រុមខ្លាំងអូស្ត្រាលីនេះបាន ដោយគ្រាប់សុទ្ធសឹងតែកើតឡើងដោយបច្ចេកទេស មិនមែនបានមកដោយសំណាងនោះទេ។
    គួរជម្រាបជូនផងដែរថា U16 កម្ពុជាយើងស្ថិតនៅក្នុងពូលជាមួយក្រុមខ្លាំងៗដូចជា ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងអូស្ត្រាលី ខណៈការប្រកួតបើកឆាក កម្ពុជាយើងបានរងបរាជ័យក្រោមថ្វីជើងក្រុមម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី