Leroy Sane សារភាពថា ខ្លួននៅឆ្ងាយពីកម្រិតរបស់វិះបុរសបីសាចក្រហមលោក Ryan Giggs

9072
  • ខ្សែបម្រើស្លាបក្រុម Manchester City កីឡាករ Leroy Sane បាននិយាយថាខ្លួនមិនទាន់ឈានដល់កម្រិតលោក Ryan Giggs នៅឡើយទេ បើទោះបីជាមានប្រៀបធៀបទៅនឹងវិរះបុរសរបស់ក្លឹប Manchester United រូបនេះក៏ដោយ ។ កីឡាករអន្តរជាតិអាល្លឺម៉ង់វ័យ ២៣ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាកីឡាករវ័យក្មេងឆ្នើមបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។

    Related image

    Ryan Giggs ធ្លាប់មានកេរ្តិ៍ឈ្មោះស្រដៀងគ្នានេះក្នុងអំឡុងពេលរបស់គាត់នៅក្លឹបបីសាចក្រហម Manchester United ខណៈដែលគ្រូបង្វឹករបស់ក្រុមជម្រើសជាតិវេលស៍រូបនេះរីករាយនឹងអាជីពជាកីឡាករបាល់ទាត់ដែលលោកទទួលបានភាពជោគជ័យនៅទឹកដី Old Trafford ដែលជាក្លឹបតែមួយគត់ដែលប្រកបអាជីព ។ តារាឆ្នើមវ័យ ២៣ ឆ្នាំរបស់ក្លឹប Manchester City រូបនេះត្រូវបានគេនិយាយថាសាកសមទទួលបានការកោតសរសើរបែបនេះ ប៉ុន្តែរូបគេបានអះអាងថាវាលឿនពេកសម្រាប់យកគាត់ទៅប្រៀបធៀបជាមួយកីឡាករដ៏អស្ចារ្យដូចជាលោក Ryan Giggs ។

    Image result for Leroy Sane

    Sane បាននិយាយថា៖ ” បើប្រៀបធៀបគាត់ ( Ryan Giggs ) ជាមួយខ្ញុំ ខ្ញុំមិនអាចធ្វើវាបានទេ ។ ប្រសិនបើអ្នកឃើញប្រភេទកីឡាករដែលគាត់មានគាត់គឺជាវិរះបុរសសម្រាប់ក្រុម Manchester United និងក្របខ័ណ្ឌ Premier League ។ របៀបដែលគាត់បានលេងគឺពិសេសនិងចំនួនពានដែលគាត់បានឈ្នះ ខ្ញុំមិននៅក្បែរនោះទេ ” ។

    Image result for ryan giggs young

    សមាជិកក្រុមជម្រើសជាតិអាល្លឺម៉ងរូបនេះបន្តថា៖ ” ជាក់ស្តែងខ្ញុំពិតជារីករាយដែលមនុស្សធ្វើវាព្រោះវាមានន័យថាខ្ញុំកំពុងធ្វើអ្វីៗបានយ៉ាងល្អ ហើយខ្ញុំពិតជាសប្បាយរីករាយណាស់ ” ។

    Related image

    Leroy Sane បានរួមចំណែកចំនួន ១០ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ១៥ លើកដើម្បីជួយឱ្យក្លឹបមេឃខៀវ Manchester City លើកពានរង្វាន់ក្របខ័ណ្ឌ Premier League ដោយបានបំបែកកំណត់ត្រារកបាន ១០០ ពិន្ទុកាលពីរដូវកាល ២០១៧/២០១៨ កន្លងទៅ ៕

    ដោយ៖តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី