Paul Pogba អាចនឹងចាកចេញពី Man Utd បើទោះបីជាលោក Mourinho ចាកចេញក៏ដោយ

35157
  • Paul Pogba មិនត្រូវបានធានាថានឹងអាចនៅជាមួយក្លឹប Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះបើទោះបីជាការចាកចេញរបស់លោក Jose Mourinho ក៏ដោយនេះបើតាមការអះអាងរបស់លោក Paul Ince ។ ខ្សែបម្រើកណ្តាលដែលឈ្នះពានរង្វាន់ World Cup ជាមួយបារាំងរូបនេះបានមើលឃើញនូវសំណួរជាច្រើនដែលសួរអំពីអនាគតរបស់គាត់នៅពេលដែលគាត់ធ្វើការជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho នៅទឹកដី Old Trafford ។

    Related image

    ជាមួយនឹងពាក្យចរចាអារ៉ាមដែលបាននិយាយថាទំនាក់ទំនងរវាងតារារូបនេះនិងអ្នកចាត់ការមានភាពល្អក់កកនឹងគ្នាត្រូវបានគេនិយាយដោយឥតសំចៃមាត់ ហើយ Pogba ត្រូវបានគេជឿជាក់ថានឹងចាកចេញពីក្លឹបបីសាចក្រហមដើម្បីស្វែងរកកន្លែងដែលអាចធ្វើឱ្យគេរីកចម្រើនជាងនេះ ។ លោក Jose Mourinho ត្រូវបានក្លឹបបណ្ដេញចេញពីតំណែងគ្រូបង្វឹក Manchester United កាលពីខែធ្នូកន្លងទៅ ។ ខណះ Pogba បានរីករាយនឹងការត្រលប់មកវិញនូវទម្រង់លេងដ៏ល្អចាប់តាំងពីលោក Ole Gunnar Solskjaer ចូលមកកាន់តំណែងជំនួសបុរសវ័យ ៥៥ ឆ្នាំរូបនេះ ។

    Related image

    ទោះជាយ៉ាងណាក៏ដោយក៏លោក Paul Ince មិនបានជឿជាក់ថាការផ្ទេរចេញពីក្រុមបីសាចក្រហមរបស់ខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះត្រូវបានបញ្ចប់នោះឡើយដោយលោកប្រាប់ talkSPORT ថា៖ “អ្នកមិនដែលដឹងពី Pogba ទេ ។ យើងបានឃើញវាស្ថិតនៅក្រោមការដឹកនាំរបស់លោក Mourinho ។ យើងដឹងថាពួកគេមិនបានចូលរួមទេ យើងបានឃើញវាគ្រប់គ្រាន់នៅក្នុងសារព័ត៌មាន ។ ហើយខ្ញុំពិតជាមានអារម្មណ៍ថាអ្នកគាំទ្រក្រុម Manchester United បានចាប់ផ្តើមបើកឲ្យ Pogba ចាកចេញ ។ យើងទាំងអស់គ្នាដឹងពីអ្វីដែល Pogba អាចធ្វើបាន ប៉ុន្តែអ្នកត្រូវតែធ្វើវាបានមួយសប្តាហ៍នៅក្នុងនិងមួយសប្តាហ៍នៅក្រៅ ។ នេះគឺជាអ្វីដែលអ្នកគាំទ្ររបស់ Man United រំពឹង ” ។

    Image result for Ole Gunnar Solskjaer with Pogba

    វិរះបុរសរបស់ Man United រូបនេះបន្តថា៖ ” Paul Pogba ត្រូវធ្វើឱ្យក្រុមអ្នកគាំទ្រវិលត្រលប់មកវិញពីព្រោះខ្ញុំដឹងថាពួកគេកំពុងងាកមកប្រឆាំងនឹងគាត់ ។ ហើយការសម្តែងរបស់គាត់បានបង្ហាញថានៅ ៤ ឬ ៥ សប្តាហ៍ចុងក្រោយ ។ មិនត្រឹមតែ Paul Pogba ប៉ុណ្ណោះទេខ្ញុំគិតថានៅពេលយើងនិយាយអំពីស្ថានភាពនិងបញ្ហានៅក្រោមការដឹកនាំលោក Mourinho វាតែងតែជា Paul Pogba ពីព្រោះគាត់គឺជាមនុស្សសំខាន់ ។ មានកីឡាករ ៤ ឬ ៥ នាក់ដែលមិនបានធ្វើអ្វីដែលពួកគេគួរតែធ្វើនោះទេ ប៉ុន្តែគាត់ហាក់ដូចជាទទួលបានវាគ្រប់ពេល ។ តើគាត់នឹងស្នាក់នៅចុងបញ្ចប់នៃរដូវកាលនេះទេ? ខ្ញុំមិនដឹងទេ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី