
ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសក្នុងផេកផ្លូវការបស់ខ្លួនក្នុងថ្ងៃនេះ ដោយបានឱ្យដឹងថា កីឡាករ អ៊ុក សុធី នឹងត្រូវបំពេញតួនាទីជា «ប្រធានក្រុមភ្នំពេញក្រោន» សម្រាប់រដូវកាលថ្មីឆ្នាំ២០១៨ នេះ ។
ខ្សែបម្រើកណ្តាលរូបនេះគឺជាកីឡាករជើងចាស់មួយរូប និងបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កាលពីខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ ព្រមទាំងធ្លាប់បានជួយក្រុមឱ្យបានឈ្នះពានលីគកំពូលកម្ពុជានាឆ្នាំ២០១៤ ប៉ុន្តែបានអវត្តមាននាឆ្នាំ២០១៥ បន្ទាប់ពីរងរបួសក្នុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរួចមក ។ ចំពោះឈ្មោះក្រៅថា Messi នេះត្រូវបានអ្នកគាំទ្រហៅរូបគេតាំងតែពីពេលដែលកីឡាកររូបនេះប្រកបអាជីពបាល់ទាត់ក្នុងក្រុមបាល់ទាត់ម៉ូតូហោះ និងក្រុមហ្វូតសាលជម្រើសជាតិនាអំឡុងពេលយុវវ័យមកម្ល៉េះ ៕
ដោយ៖ តារា
រូបភាព៖ Phnom Penh Crown FC