លោក Guardiola ៖ វាជាការលំបាកណាស់ក្នុងការបដិសេធថា Liverpool មិនមែនជាម្ចាស់ជើងឯក

13290
  • លោក Pep Guardiola ដែលជាគ្រូបង្វឹកក្រុម Manchester City បានទទួលស្គាល់ថាពានរង្វាន់ក្របខ័ណ្ឌ Premier League ឥឡូវនេះស្ថិតនៅក្នុងក្រដាប់ដៃរបស់ក្រុម Liverpool បាត់ទៅហើយ ក្រោយពីក្រុមរបស់លោកបានរងបរាជ័យដ៏ឈឺចាប់មួយកាលពីថ្ងៃអង្គារ ។

    Image result for Pep Guardiola

    បើទោះបីជាបើកការនាំមុខក្នុងនាទីទី ១ ក្នុងជំនួបទល់នឹងក្រុម Newcastle United ក៏ដោយក៏ក្រុមរបស់លោក Pep Guardiola បានបាត់បង់ ៣ ពិន្ទុ បន្ទាប់ពីក្រុមលោក Rafael Benitez បានវាយបកយកជ័យជម្នះវិញ ។ ការចាញ់នេះគឺការបរាជ័យក្នុងក្របខ័ណ្ឌ Premier League លើកទី ៤ របស់ក្រុមមេឃខៀវ Man City ក្នុងរដូវកាលនេះ ដែលក្នុងនោះបរាជ័យបីប្រកួតចុងក្រោយបានកើតឡើងនៅក្នុងការប្រកួតចំនួន ៧ លើកចុងក្រោយ ដែលអនុញ្ញាតឱ្យក្រុមហង្សក្រហម Liverpool វ៉ាផ្តាច់ឈរនៅកំពូលតារាងកាន់ឆ្ងាយ ។

    Image result for Manchester City

    ក្រុមរបស់លោក Jurgen Klopp អាចនឹងលើស ៧ ពិន្ទុប្រសិនបើពួកគេអាចទទួលជ័យជម្នះលើក្រុម Leicester City នៅក្នុងរាត្រីនេះ ហើយលោក Pep បានទទួលស្គាល់ថាក្រុមរបស់លោកប្រឈមនឹងកិច្ចការដ៏លំបាកមួយដើម្បីរក្សាតំណែងជើងឯករបស់ពួកគេ ។

    Image result for Liverpool

    លោក Guardiola បានពន្យល់ទៅអ្នកយកព័ត៌មានថា៖ ” វាលំបាកណាស់ យើងមានឱកាសដើម្បីធ្វើវាប៉ុន្តែយើងត្រូវការឈ្នះការប្រកួតរបស់យើង ។ អត្ថប្រយោជន៍គឺមិនមាននៅទីនោះទេ ប៉ុន្តែយើងត្រូវការដើម្បីបន្ត ។ យើងត្រូវតែធ្វើការប្រកួតរបស់យើង ហើយដឹងថាយើងត្រូវធ្វើអ្វី ។ អ្នកអាចចាញ់ បាល់ទាត់គឺមានការប្រកួតប្រជែង ។

    Image result for Manchester City vs Newcastle United

    អតីតគ្រូបង្វឹបរបស់ Barce រូបនេះបន្តថា៖ ” យើងមានឱកាសនៅថ្ងៃនេះដើម្បីកាត់បន្ថយការនាំមុខ ។ ថ្ងៃស្អែកគឺជាការប្រកួតមួយសម្រាប់គូប្រជែងរបស់យើង ។ នៅពេលអ្នកនៅពីក្រោយអ្នកត្រូវតែឈ្នះការប្រកួត ហើយយើងមិនអាចធ្វើបានទេ ។ ខ្ញុំដឹងថាបញ្ហាប្រឈមធំ ការចូលរួមក្នុងការប្រកួតទាំងអស់គឺជាអ្វីដែលវាគឺជា ។ ប្រសិនបើអ្នកចង់ក្លាយជាក្លឹបកំពូលមួយអ្នកត្រូវតែទទួលយកនូវការប្រកួតប្រជែងនោះ ខ្ញុំចូលចិត្តនៅក្នុងតំណែងនោះ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី