ផ្លូវការ!!! ខ្សែការពារ Martin Caceres វិលត្រឡប់មកកាន់ក្លឹបសេះបង្កង់ Juvnetus ជាលើកទី ៣

4595

ក្លិប Juventus FC បានបញ្ជាក់ពីការចុះហត្ថលេខាជាផ្លូវការរបស់ខ្លួនលើកីឡាករ Martin Caceres ក្នុងតម្លៃ ៦០០,០០០ អឺរ៉ូសម្រាប់កិច្ចសន្យាបណ្ដោះអាសន្នដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០១៩ ឬមានន័យថាមានសុពលភាពរហូតដល់ចុងបញ្ចប់រដូវកាលនេះ ។

Image result for Martin Caceres

ខ្សែការពារសញ្ជាតិអ៊ុយរូហ្គាយវ័យ ៣១ ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លឹបសេះបង្កង់ Juvnetus ក្នុងអំឡុងពេលរដូវកាល ២០០៩-២០១០ ក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹប FC Barcelona មុនពេលក្លាយជាកីឡាករពេញសិទ្ធរបស់ក្រុមយក្សអ៊ីតាលីគមួយនេះនៅរដូវកាល ២០១២ រហូតដល់ ២០១៦ ( កាលពីរដូវកាល ២០១០ ដល់ ២០១២ រូបគេផ្ទេរទៅលេងនៅក្លឹប Sevilla ) ដោយបានជួយឲ្យក្រុមឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន ៤ រដូវកាលជាប់ៗគ្នា ។

Image result for Martin Caceres

ការប្រកួតប្រជែងដ៏ស្វិតស្វាញនិងបញ្ហាការរងរបួសបានរារាំង Caceres មិនឱ្យក្លាយជាកីឡាករជម្រើសដំបូង​និងមិនសូវបានបង្ហាញខ្លួន ទើបធ្វើឲ្យកីឡាកររូបនេះសម្រេចចាកចេញសារជាថ្មីដោយទៅលេងឲ្យក្លឹបដូចជា Southampton, Verona និង Lazio មុនពេលត្រឡប់មកវិញជាលើកទី ៣ ៕

ដោយ៖តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី