តារាជើងស៊ុតរបស់ Bayern ម្នាក់បានបញ្ចប់ការផ្លាស់ទៅកាន់ក្លឹបអ្នកមានមួយរបស់ប្រទេសចិន

7074

ខ្សែប្រយុទ្ធ Sandro Wagner បានចាកចេញពីក្លឹប Bayern Munich ទៅលេងនៅក្របខ័ណ្ឌ Chinese Super League ដោយចូលរួមជាមួយក្លឹប Tianjin Teda នេះបើតាមការប្រកាសរបស់ក្រុមម្ចាស់ជើងឯក Bundesliga ។

Image result for Sandro Wagner

កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Bayern Munich ពីក្លឹប Hoffenheim ក្នុងតម្លៃ ១៣ លានអឺរ៉ូ ( ១៥ លានដុលារ ) កាលពីខែធ្នូ ឆ្នាំ ២០១៧ និងស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់នៅពេលពួកគេឈ្នះពានរង្វាន់ Bundesliga កាលពីរដូវកាលមុន ។

Related image

ទោះជាយ៉ាងណាក៏ដោយ Wagner ដែលជាជម្រើសទី ២ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានបង្ហាញខ្លួនត្រឹមតែ ៧ ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌលីគកំពូលអាល្លឺម៉ង់នារដូវកាល ២០១៨/១៩ នេះ ។ ខ្សែប្រយុទ្ធជើងចាស់រូបនេះត្រូវបានចុះកិច្ចសន្យាលេងនៅកីឡដ្ឋាន Allianz Arena រហូតដល់ឆ្នាំ ២០២០ ប៉ុន្តែគាត់បានស្នើសុំឱ្យបញ្ចប់កិច្ចសន្យារបស់គាត់ បន្ទាប់ពីមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបផ្សេងទៀត ជាពិសេសក្លឹបចាយលុយនៅប្រទេសចិន ។

បច្ចុប្បន្ន Wagner ត្រូវបានផ្សាភ្ជាប់ជាមួយនិងក្លឹប Tianjin Teda របស់ចិនដែលជាកន្លែងដែលគាត់ត្រូវបានគេរាយការណ៍ថានឹងទទួលបានកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយប្រាក់ឈ្នួលចំនួន ៦ លានដុលារក្នុងមួយរដូវកាល ។ គាត់ត្រូវបានកំណត់ឱ្យចូលរួមជាមួយមិត្តរួមជាតិនិងអតីតមិត្តរួមក្រុមរបស់នៅក្លឹប Hertha Berlin កីឡាករ Felix Bastians  ខណៈពេលដែលគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លោក Uli Stielike បច្ចុប្បន្នក៏កំពុងដឹកនាំនៅក្លឹបចិននោះផងដែរ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី