
ក្លឹប FC Barcelona បាននិងកំពុងស្វែងរកខ្សែប្រយុទ្ធកណ្ដាលម្នាក់បន្ទាប់ពីកីឡាករ Munir El Haddadi បានចូលរួមជាមួយ Sevilla ក្នុងតម្លៃខ្លួនត្រឹមតែ ១ លានអឺរ៉ូ ខណះមានព័ត៌មានជាច្រើនបានចុះផ្សាយថាក្រុមយក្សរបស់អេស្ប៉ាញមួយនេះបានកំណត់ខ្សែប្រយុទ្ធកណ្ដាលរបស់ Chelsea គឺកីឡាករ Olivier Giroud ជាជម្រើសមួយ ។
ហើយកីឡាករដែលជួយឲ្យបារាំងឈ្នះពានរង្វាន់ World Cup រូបនេះបាននិយាយអំពីរឿងទាំងនេះនៅក្នុងបទសម្ភាសន៍មួយជាមួយ Canal Football ដោយនិយាយថា៖ ” ភ្នាក់ងាររបស់ខ្ញុំនិយាយពីរឿងនេះ ខ្ញុំដឹងថាពួកគេត្រូវការខ្សែប្រយុទ្ធ យើងនឹងមើលឃើញ យើងនឹងមើលឱកាសថាតើវានៅទីនោះឫនៅកន្លែងផ្សេងទៀត ។ អ្វីដែលប្រាកដនោះគឺថាប្រសិនបើក្លឹបកំពុងតែស្វែងរកខ្សែប្រយុទ្ធផ្សេងទៀតដូចជា Higuain នោះអណាគតរបស់ខ្ញុំនៅ Chelsea នឹងងងឹត ។ ដោយគ្មានតម្លៃខ្លួននៅខែមិថុនា យើងនឹងឃើញថាអ្វីដែលជាការសម្រេចចិត្តដ៏ល្អបំផុតដែលត្រូវធ្វើ ” ។
កាលពីសបា្ដហ៍មុនកាសែត Diario Sport ដែលមានមូលដ្ឋាននៅទីក្រុងបាសេឡូណាបានរាយការណ៍ថាក្លឹបបាល់ទាត់នៅតំបន់កាតាឡានមួយនេះ កំពុងលួចចរចាដោយសម្ងាត់ជាមួយខ្សែប្រយុទ្ធ Olivier Giroud ដែលកំពុងលេងនៅកីឡដ្ឋាន Stamford Bridge ដែលស៊ុតបញ្ចូលទីបានត្រឹមតែចំនួន ៥ គ្រាប់ប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប Chelsea នារដូវកាលនេះ ៕
ដោយ៖តារា