Juventus ធ្លាក់ចេញពីពានរង្វាន់ Coppa Italian ក្នុងវគ្គ ៨ ក្រុមចុងក្រោយយ៉ាងអាម៉ាស់បំផុត

6852

ក្លឹបសេះបង្កង់ Juventus បានធ្លាក់ចេញពីពានរង្វាន់ Coppa Italian នៅក្នុងវគ្គ ៨ ក្រុមចុងក្រោយយ៉ាងអាម៉ាស់បំផុតកាលពីយប់មិញនេះ ។

Image result for juventus 0-3 Atalanta

ចាប់តាំងពីបើករដូវកាលមក Juventus មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេនៅក្នុងពានរង្វាន់ក្របខ័ណ្ឌ Serie A ( លីគកំពូលអ៊ីតាលី ) ក្នុងរយះ ២១ សប្ដាហ៍កន្លងមកនេះ ប៉ុន្តែនៅក្នុងក្របខ័ណ្ឌ Champions League ក្រុមរបស់លោក Massimiliano Allegri ក៏បានធ្លាប់ភ្លាត់ចាញ់ក្រុមបីសាចក្រហម Manchester United ម្ដងផងដែរនៅក្នុងវគ្គជម្រុះតាមពូល ខណះកាលពីយប់នេះគឺជាកាបរាជ័យជាលើកទី ២ បើគិតគ្រប់ការប្រកួតពានរង្វាន់ទាំងអស់នារដូវកាល ២០១៨/១៩ នេះ ។

ការធ្លាក់ចេញពីពានរង្វាន់ Coppa Italian របស់ Juvnetus ដែលធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកស្ទើរតែមិនគួរឲ្យជឿ ដោយត្រូវបានក្រុម Atalanta បាញ់ទម្លាក់ចំនួន ៣ គ្រាប់ដែលមិនឲ្យក្រុមសេះបង្កង់ តបតរដៃរួមនោះឡើយ ខណះគ្រូបង្វឹកលោក Massimiliano Allegri ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីទីលានថែមទៀតផង ។

Image result for juventus 0-3 Atalanta 2019

ដូច្នេះបើគិតត្រឹមពេលនេះក្លឹបសេះបង្កង់ Juvnetus បានបាត់បង់ពានរង្វាន់មួយទៅហើយនៅក្នុងរដូវកាលនេះ ខណះពានរង្វាន់ Coppa Italian ត្រូវបានក្រុមដែលមានរហ័សនាម The Old Lady នេះកាន់កាប់អស់រយះពេល ៤ រដូវកាលជាប់គ្នាមកហើយ ៕

ទោះទៅទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី