Coutinho ៖ សូមអរគុណសម្រាប់បាល់ពិន័យកាយវិការរបស់ Messi បង្ហាញថាវាពិតជាអស្ចារ្យណាស់

14697
  • កីឡាករ Philippe Coutinho បានអរគុណដល់ខ្សែប្រយុទ្ធ Lionel Messi ដែលបានអនុញ្ញាត្តិឱ្យរូបគេទទួលស៊ុតបាល់ពិន័យដើម្បីបង្កើនទំនុកចិត្តឡើងវិញ ខណៈដែលក្រុម Barcelona បានធ្លាក់ក្រុម Sevilla ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Rey ។

    mini_2019-01-30 MIGUEL RUIZ BARCELONA-SEVILLA 18

    Philippe Coutinho បានស៊ូទ្រាំរដូវកាលដ៏លំបាកក្នុងការប្រជែងតំណែងជាមួយកីឡាករ Ousmane Dembele ខណះលោក Ernesto Valverde ដែលជាគ្រូបង្វឹកមិនសូវមានទំនុកចិត្តលើអតីតកីឡាករ Liverpool រូបនេះនោះឡើយ ប៉ុន្តែរបួសសរសៃពួរជើងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានបើកឱកាសឲ្យ Coutinho បង្ហាញខ្លួនក្នុងតំបន់ប្រយុទ្ធរបស់ Barca ឡើងវិញ ។

    mini_2019-01-30 MIGUEL RUIZ BARCELONA-SEVILLA 20

    ហើយ Coutinho ក៏បានចាប់យកឱកាសរបស់គាត់ដោយបានបង្ហាញទៅដល់គ្រូបង្វឹកកាលពីយប់មិញនេះ ដោយស៊ុតបញ្ចូលទីចំនួន ២ គ្រាប់ ខណៈដែល Barcalona បានឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Rey បន្ទាប់ពីទម្លាក់ក្រុមខ្លាំង Sevilla ក្នុងលទ្ធផលសរុបទាំងពីរជើង ៦ ទល់នឹង ៣ ។

    mini_2019-01-30_FCBvsSEVILLA_20

    ខណះ Messi បានបើកឱកាសឲ្យមានបាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែប្រធានក្រុមរូបនេះគាត់បានប្រគល់តួនាទីស៊ុតនេះទៅឲ្យ Coutinho វិញ ខណះខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះស៊ុតបាន ២ គ្រាប់ម្នាក់ រីឯ Ivan Rakitic, Luis Suarez, Sergi Roberto និង Messi ក៏ស៊ុតបានម្នាក់មួយគ្រាប់ផងដែលក្នុងជ័យជម្នះដ៏អស្ចារ្យនេះ ។

    mini_2019-01-30_FCBvsSEVILLA_37

    Coutinho បានប្រាប់ទូរទស្សន៍ Barca ថា៖ ” ការពិន័យបានកើតឡើងដោយធម្មជាតិ ។ កាយវិការរបស់ Leo បង្ហាញថាវាអស្ចារ្យណាស់ ។ សូមអរគុណដល់ Leo សម្រាប់ការអនុញ្ញាតឱ្យខ្ញុំទាត់ពិន័យនេះ នោះហើយជាការល្អសម្រាប់ទំនុកចិត្តរបស់ក្រុម ។ យើងដឹងថាដើម្បីយកឈ្នះយើងត្រូវតែចូលរួមតាំងពីចាប់ផ្ដើម ” ​៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី