Son នៅតែជាកូនសោរដ៏សំខាន់ក្នុងការរកគ្រាប់ ខណះរូបគេសង្គ្រោះ Spur ឱ្យទទួលបាន ៣ ពិន្ទុ

11033
  • ក្លឹប Tottenham Hotspur ស្ថិតនៅលំដាប់ទី ៣ ក្នុងតារាងក្របខ័ណ្ឌ Premier League ហើយបច្ចុប្បន្ននេះចាញ់តែ ២ ពិន្ទុប៉ុណ្ណោះនៅពីក្រោយក្លឹប Manchester City ដែលស្ថិតនៅលេខ ២ ខណះដែលពួកគេនឹងបន្តជួបជាមួយក្រុម Newcastle នៅថ្ងៃសៅរ៍ខាងមុខ ។

    បន្ទាប់ពីជម្រើសជាតិកូរ៉េខាងត្បូង ធ្លាក់ចេញពីពានរង្វាន់ជើងឯកទ្វីបអាស៊ី ( AFC Asian Cup ) ក្នុងវគ្គ ៨ ក្រុមចុងក្រោយ បានអនុញ្ញាតឲ្យតារាជើងស៊ុត Heung-Min Son វិលត្រឡប់មកជួយក្លឹបរបស់គេវិញ ខណះ Tottenham Hotspur បច្ចុប្បន្នកំពុងជួបវិបត្តិកីឡាកររបួសជាច្រើនដូចជា Harry Kane , Dele Alli និងរួមមានកីឡាករជាច្រើនផ្សេងទៀត ។

    បន្ទាប់ពីវិលត្រឡប់មកជួយក្រុមវិញនិងបានបង្ហាញខ្លួនដំបូងខ្សែប្រយុទ្ធឆ្នើមមកពីទ្វីបអាស៊ីរូបនេះបានស្ដារជួយឲ្យក្រុមរបស់លោក Mauricio Pochettino ទទួលបាន ៣ សារជាថ្មីនឹងកំពុងដេញតាមក្រុមលេខ ២ និង លេខ ១ ក្នុងក្របខ័ណ្ឌ Premier League យ៉ាងប្រកៀកប្រកិតបំផុត ខណះ Son ជាអ្នកស៊ុតតាមស្មើរក្រុម Watford នៅនាទីទី ៨០ មុនពេលកីឡាករ Fernando Llorente បន្ថែមមួយគ្រាប់ទៀតដែលជាគ្រាប់ធ្វើឲ្យ Spur ទទួលបាន ៣ ពិន្ទុយ៉ាងលំបាកបំផុត ។

    សូមរំលឹកផងដែរថា Heung-Min Son បានក្លាយជាកីឡាករដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ប្រព័ន្ធលេងរបស់ក្រុមលោក Pochettino ដោយនៅប៉ុន្មានប្រកួតចុងក្រោយនេះរូបគេស៊ុតបញ្ចូលទីស្ទើរតែគ្រប់ការប្រកួត ខណះបច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះរកគ្រាប់បាល់បានចំនួន ៩ គ្រាប់នៅក្នុងលីគកំពូលអង់គ្លេសនារដូវកាលនេះ ៕

    តោះទស្សនាវីដេអូ Highlights ទាំងអស់គ្នា៖

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី