Kane នឹងមិនចាកចេញពី Tottenham នៅរដូវក្តៅនេះឡើយ បើទោះបើជាគេចង់ឈ្នះពានក្ដី

16731
  • Harry Kane នឹងមិនចាកចេញពីក្លឹប Tottenham Hotspur នៅរដូវក្តៅនេះឡើយ នេះបើតាមសម្តីរបស់លោក Chris Waddle ដែលបាននិយាយ បើទោះបីជាមានចំណាប់អារម្មណ៍ពីសំណាក់ក្លិប Real Madrid យ៉ាងណាក៏ដោយ ។

    Related image

    ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយក្លឹបកំពូលៗជាច្រើននៅទ្វីបអឺរ៉ុបដូចជាក្លឹប FC Barcelona , Paris Saint-Germain ជាពិសេសជាមួយក្លឹប Real Madrid ចាប់តាំងពីគាត់បានក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបនៅក្នុងកីឡាបាល់ទាត់ពិភពលោក ។

    Image result for Harry Kane

    ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានៅតែមានភក្ដីភាពចំពោះក្លឹបដែលបានបណ្ដុះបណ្ដាលរូបគេតាំងពីកុមារភាពរហូតដល់ក្លាយជាកំពូលខ្សែប្រយុទ្ធមួយរូបនៅក្នុងពិភពលោក ខណះអតីតតារាឆ្នើម Tottenham លោក Waddle ទទួលស្គាល់ថាមហិច្ឆតា Harry Kane គឺតែងតែចង់ឈ្នះពានរង្វាន់ ហើយក៏អាចចាកចេញទៅកាន់ក្លឹបដ៏ទៃផ្សេងទៀត ប្រសិនបើក្លឹប Tottenham មិនអាចសម្រេចបំណងរបស់គេបាន ។

    Image result for Harry Kane

    លោក Waddle បានប្រាប់ Sportingbet ថា៖ ” Harry Kane នឹងមិនចាកចេញពីក្រុម Tottenham នៅរដូវក្តៅនេះទេ ប៉ុន្តែនៅទីបំផុតគាត់នឹងក្លាយជាអ្នកឈ្នះពានរង្វាន់ ។ ក្លិប Real Madrid អាចធានាបាននូវការធានារ៉ាប់រងនេះក៏ដូចជាការដំឡើងប្រាក់ខែដ៏ច្រើន ។ គាត់ហាក់ដូចជាបានតាំងលំនៅនៅ Tottenham ហើយគាត់រីករាយនឹងបាល់ទាត់របស់គាត់ ប៉ុន្តែនៅពេលគាត់មើលទៅអាជីពរបស់គាត់ គាត់នឹងចង់បានគោលដៅរបស់គាត់ដើម្បីទទួលបានមេដាយ ” ។

    Related image

    វិរបុរសរបស់ក្រុមមាន់ខ្នាយមាសរូបនេះបន្ថែមថា៖ ” Kane នឹងសម្លឹងមើលអណាគតរបស់ក្រុម Tottenham នៅពេលដែលពួកគេផ្លាស់ទៅកាន់ពហុកីឡាដ្ឋានថ្មី ហើយគាត់នឹងសម្រេចពីអណាគតរបស់គេពីទីនោះ ។ គាត់អាចចូលលេងក្នុងក្រុមណាមួយក្នុងពិភពលោក ដូច្នេះ Tottenham ត្រូវតែបង្ហាញថាពួកគេគឺជាក្លឹបដែលគាត់អាចលើកពានរង្វាន់ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី