Tiger Street Football Festival 2019 នឹងបន្តស្វែងរក ៦ ក្រុមទៀតនៅមណ្ឌលទី ៥ ក្រុងប៉ោយប៉ែត

13179
  • ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បានបន្តស្វែងរក ៦ ក្រុមទៀតនៅមណ្ឌលទី៥ នាថ្ងៃទី ២-៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុងប៉ោយប៉ែត នៅបរិវេនផ្សាររាត្រី ជិតកាស៊ីណូផ្កាយ៥ បន្ទាប់ពីរកឃើញក្រុមខ្លាំងទាំង២១ ចំនួន៤ មណ្ឌលរួចហើយ ។

    ៤ មណ្ឌលដែលធ្វើការប្រកួតរួមមាន មណ្ឌលខេត្តព្រះសីហនុ មណ្ឌលខេត្តតាកែវ មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលបាត់ដំបង បន្តស្វែករក ៦ក្រុម ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ដល់ ១៧ ខែមករា ឆ្នាំ ២០១៩ ជាមួយនិងក្រុមខ្លាំង ៦ ផ្សេងទៀត បន្ទាប់ពីមណ្ឌលប៉ោយប៉ែត ។ ជាពិសេសក្រុមខ្លាំងទាំង ៨ មណ្ឌល និងមានឱកាសជួបជាមួយ និងតារាបាល់ទាត់អន្តរជាតិ Ronaldinho ផងដែរ ។

    គួររំលឹកថា ការប្រកួត Tiger Street Football Festival នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចម្រើន ក្នុងន័យជួយសហព័ន្ធកីឡាបាល់ទាត់ធ្វើការបណ្តុះបណ្តាលវ័យក្មេង និងថ្នាលយុវជន ដើម្បីក្លាយជាកីឡាករឆ្នើមត្រៀមប្រកួតតំណាងឱ្យជាតិនៅស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ។​

    សូមបញ្ជាក់ថា បន្ទាប់ពីមណ្ឌលប៉ោយប៉ែត ដោយត្រូវជ្រើសរើស ក្រុមខ្លាំងចំនួន៦ក្រុម ការប្រកួត Tiger Street Football Festival ២០១៩ និងបន្តទៅមណ្ឌលខេត្តសៀមរាប យក ១២ ក្រុម មណ្ឌលខេត្តកំពង់ចាម ៦ ក្រុម មណ្ឌលខេត្តកណ្តាល ៤ ក្រុម និងមណ្ឌលរាជធានីភ្នំពេញ ១២ ក្រុម រួចហើយ ក្រុមខ្លាំងទាំង ៨ មណ្ឌល ដែលមាន ៦៤​ ក្រុម និងធ្វើការប្រកួតផ្តាច់ព្រាត់ នៅថ្ងៃទី ១៦ ដល់ ១៧ ខែមករា ឆ្នាំ២០១៩ ស្វែងរកជើងឯកតែម្តង ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី