តារាឆ្នើមនៅក្របខ័ណ្ឌ MLS ម្នាក់ចូលរួមជាមួយក្លឹប Newcastle ក្នុងតម្លៃបំបែកកំណត់ត្រា

12994
  • ក្លឹប Newcastle United ទើបតែបានបញ្ជាក់ពីការបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Miguel Almiron ពីក្រុមយក្សនៅក្របខ័ណ្ឌ MLS ក្លឹប Atlanta United ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រារបស់ក្លឹបចំនួន ២០ លានផោន ( ២៦ លានដុល្លារ ) ។

    Image result for Miguel Almiron

    ការចុះហត្ថលេខានេះគឺមានតម្លៃថ្លៃជាងនៅពេលដែល Newcastle បានចំណាយសម្រាប់ការនាំយកលោក Michael Owen កាលពីឆ្នាំ ២០០៥ ក្នុងតម្លៃខ្លួន ១៦ លានផោន ក្នុងពេលជាមួយគ្នានេះដែរវាបានក្លាយជាតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ក្លឹបនៅក្របខ័ណ្ឌ Major League Soccer មួយនេះ ។

    Related image

    កីឡាករដែលមានសញ្ជាតិប៉ារ៉ាហ្គាយរូបនេះបាននិយាយថា៖ ” ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយចង់ចាប់ផ្តើមនិងជួបមិត្តរួមក្រុមថ្មីរបស់ខ្ញុំ ។ លីគនេះគឺមានការប្រកួតប្រជែងខ្លាំងណាស់ នេះគឺជាក្លិបប្រវត្តិសាស្ត្រ ហើយលោក Rafa Benitez គឺជាហេតុផលចម្បងដែលខ្ញុំមកទីនេះឥឡូវនេះ ។ ខ្ញុំគិតថាវាគឺជាការទទួលខុសត្រូវដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមផ្តល់នូវអ្វីដែលល្អបំផុតដែលខ្ញុំអាចធ្វើបានដើម្បីសងការទុកចិត្តដែលក្លឹបផ្ដល់មកឲ្យខ្ញុំ ” ។

    Image result for miguel almiron to newcastle

    អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Rafa Benitez ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Newcastle បាននិយាយថា៖ ” យើងបានតាមដាន Miguel អស់រយៈពេលជាយូរមកហើយ ហើយយើងបានឃើញកីឡាកររូបនេះមានល្បឿនលឿនដែលអាចលេងនៅពីក្រោយខ្សែប្រយុទ្ធបាន ។ យើងមាននរណាម្នាក់ដែលអាចរកគ្រាប់បាល់និងបញ្ចូនបាល់ ។ យើងដឹងថានៅ MLS គឺមានការប្រកួតប្រជែងខុសគ្នាទៅនឹងក្របខ័ណ្ឌ Premier League ប៉ុន្តែគាត់មានសក្តានុពលក្នុងការធ្វើអ្វីដែលយើងរំពឹងទុក និងអ្វីដែលយើងត្រូវការ ” ៕

    ដោយ៖តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី