បន្ទាប់ពីស៊ុតបាន ២ គ្រាប់ Benzema ក្លាយជាអ្នករកគ្រាប់ច្រើនបំផុតលំដាប់ទី ៦ ក្នុងប្រវត្តិសាស្ត្រ Real Madrid

6408

បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo កីឡាករ Karim Benzema បានបន្តបង្កើតសាប្រវត្តិសាស្រ្តនៅក្នុងក្លិប Real Madrid ខណៈដែលរូបគេក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតលំដាប់ទី ៦ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដោយស៊ុតបាន ២០៩ គ្រាប់ ។

Image result for Karim Benzema

ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទីបានចំនួន ២ គ្រាប់ម្នាក់ឯងនៅក្នុងកីឡដ្ឋាន Estadi Montilivi ក្នុងជំនួបទល់នឹងក្រុម Girona នៅក្នុងពានរង្វាន់ Copa del Rey កាលពីយប់មិញ បានធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Real Madrid ។

Related image

បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះជាអ្នករកគ្រាប់បាល់បានច្រើនបំផុតលំដាប់ទី ៦ របស់ក្លឹប Real Madrid ហើយគាត់ស្ថិតនៅពីក្រោយតែមនុស្ស ៥ នាក់ប៉ុណ្ណោះ ខណះលោក Ferenc Puskas រកបាន ២៤២ គ្រាប់ ( លេខ ៥ ) បន្ទាប់មកលោក Santillana រកបាន ២៩០ គ្រាប់ ( លេខ ៤ ) លោក Alfredo Di Stefano រកបាន ៣០៨ គ្រាប់ ( លេខ ៣ ) លោក Raul Gonzalez រកបាន ៣២៣ គ្រាប់ ( លេខ ២ ) និងចុងក្រោយគឺកីឡាករ Cristiano Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបជាមួយនឹងគ្រាប់បាល់ចំនួន ៤៥១ គ្រាប់ ។

Related image

ជាញឹកញាប់ Karim Benzema ត្រូវបានគេរិះគន់មិនដាច់ពីមាត់ជាមួយទម្រង់លេងមិនសូវល្អ និងមិនសូវរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ប៉ុន្តែអ្នកទាំងអស់គ្នាមិនដែលបានគិតថារូបគេគឺជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់របស់ក្លឹបនិងតែងតែជួយក្លឹបនៅពេលមានអាសន្នហើយរូបគេក៏តែងតែបំបែកកំណត់ត្រាជាច្រើននៅក្នុងក្លឹបជាពិសេសជាមួយការស៊ុតបញ្ចូលទី ។

សូមបញ្ជាក់ឲ្យដឹងផងដែរថា គ្រាប់បាល់ចំនួន ២០៩ គ្រាប់របស់ Karim Benzema នេះបានមកពីការស៊ុតបញ្ចូលទីចំនួន ១៣៦ គ្រាប់ក្នុងក្របខ័ណ្ឌ La Liga Santander , ៤៧ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League , ២០ គ្រាប់ក្នុងពានរង្វាន់ Copa del Rey , ៣ គ្រាប់ក្នុងពានរង្វាន់ Club World Cup , ២ គ្រាប់ក្នុងពានរង្វាន់ Super Cup និង ១ គ្រាប់នៅក្នុងពានរង្វាន់ European Super Cup ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី