ក្រុម វឌ្ឍានាកា មានភាគរយឈ្នះខ្ពស់ជាងក្រុម ធារី ក្នុងជំនួបបើកឆាកលីគកំពូលម៉ាឡេស៊ីនារាត្រីនេះ

16069

ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលម៉ាឡេស៊ី ឬ Malaysia Super Cup រដូវកាលថ្មី ២០១៩ បានឈានមកដល់ហើយ ខណះយើងសង្កេតឃើញថាការប្រកួតបើកឆាកក្នុងនាត្រីនេះគឺក្រុមដែលមានកីឡាករកម្ពុជាយើងពីរផ្សេងគ្នាត្រូវជួបគ្នាក្នុងវេលាម៉ោង ៨ៈ០០ នាទីយប់នេះ ។

ក្លឹបរបស់ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន Terengganu FC នឹងត្រូវបើកទ្វាកីឡដ្ឋាន The Sultan Ismail Nasiruddin Shah ទទួលក្រុមខ្លាំង PKNS FC របស់តារាជើងស៊ុតកម្ពុជា ចាន់ វឌ្ឍានាកា ក្នុងជំនួបបើកឆាកនៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលម៉ាឡេស៊ី ឬ Malaysia Super Cup នាវេលាម៉ោង ៨ៈ០០ នាទីយប់នេះម៉ោងនៅកម្ពុជា ។

សូមរំលឹកឲ្យដឹងផងដែរថា កាលពីរដូវកាលមុននៅក្នុងការប្រកួតជើងទីមួយក្រុមទាំងពីរបានត្រឹមតែស្មើរគ្នាក្នុងលទ្ធផល ២ ទល់នឹង ២ ប៉ុណ្ណោះ ខណះជំនួបជើងទីពីរក្រុមថ្មីរបស់ វឌ្ឍានាកា ក្លឹប PKNS FC បានបំបាក់ក្រុមរបស់ ធារី ក្លឹប Terengganu FC ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤ ទល់នឹង ០ ហើយកាលនោះក៏មានវត្តមានរបស់ ធារី លេងផងដែរ ។ ចាំអ៊ុតមើលក្នុងរាត្រីនេះទាំងអស់គ្នាថា តើក្រុមមួយណាអាចដណ្ដើម ៣ ពិន្ទុដំបូងក្នុងប្រកួតបើកឆាកក្របខ័ណ្ឌ Malaysia Super Cup រដូវកាលថ្មី ២០១៩ នេះ? ហើយកីឡាករកម្ពុជាយើងរូបណាអាចស៊ុតបញ្ចូលទីបានក្នុងជំនួបបើកឆាកនេះ​ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី