លោក ប្រាក់ សុវណ្ណារ៉ា គឺជាអ្នកចាត់ការទូទៅដំបូងនៅកម្ពុជាដែលកាន់តំណែងជាគ្រូបង្វឹក

30976
  • លោក ប្រាក់ សុវណ្ណារ៉ា បានក្លាយជាថាបុរសដំបូងគេដែលបានកាន់កាប់ទាំងតួនាទីជាអ្នកចាត់ការ និងទាំងតំណែងជាបង្វឹក ខណះលោកត្រូវបានក្លឹប អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសតែងតាំងជាផ្លូវការកាលពីម្សិលមិញនេះ ។

    Image result for prak Sovannara

    អតីតគ្រូបង្គោលជម្រើសជាតិរូបនេះបានលើកឡើងថាកម្ពុជាពុំធ្លាប់មានអ្នកចាត់ការដែលកាន់តួនាទីទាំងបង្វឹក និងអ្នកចាត់ការ បែបនេះពីមុនមកឡើយ ដូច្នេះលោកចង់បង្កើតទំព័រថ្មីក្នុងវិស័យបាល់ទាត់ជាតិ ។

    គ្រូបង្វឹកសម្បូរបទពិសោធរូបនេះពន្យល់៖ ” នៅក្នុងប្រទេសយើងដូចអត់ទាន់មានគ្រូបង្វឹកជាអ្នកចាត់ការក្រុមទេ ព្រោះកន្លងមកមានទាំង Team Manager ហើយមានទាំង Head Coach ។ ឥឡូវនេះយើងធ្វើឱ្យមានការប្រែប្រួលដោយមានអ្នកចាត់ការទូទៅកាន់តួនាទីទាំង Head Coach ផងដូចលោក Sir Alex Ferguson ជាដើម ។ អាហ្នឹងយើងធ្វើលំនាំតាមអន្តរជាតិដែលគេធ្វើយូរមកហើយ ” ។

    សូមបញ្ជាក់ឲ្យដឹងផងដែរថា ក្លិបចុងក្រោយបង្អស់ដែលលោក ប្រាក់ សុវណ្ណារ៉ា ដឹកនាំគឺក្លឹបបឹងកេត ដោយឈ្នះជើងឯកលីគកំពូលរបស់កម្ពុជានៅឆ្នាំ ២០១៦ ក្រោយមានបទពិសោធនៅក្លិបផ្សេងៗទៀតដូចជា ភ្នំពេញអ៊ីមផាយអឺរ , ព្រះខ័នរាជនិងណាហ្គាខប ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី