
ក្លិបជើងឯកលីគកំពូលមីយ៉ាន់ម៉ាឆ្នាំ២០១៧ Shan United នឹងត្រូវប៉ះក្លិបបឹងកេតអែហ្វស៊ីរបស់កម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងជំនួបទី២ ប្រចាំវគ្គចែកពូល AFC CUP ។
Shan United ជោគជ័យខ្លាំងកាលពីឆ្នាំ២០១៧ ដោយប្រមូលពានធំៗទាំង២របស់មីយ៉ាន់ម៉ា។ បើគិតកីឡាករវិញ ក្លិបមួយនេះ មានជម្រើសជាតិដល់ទៅ៧រូប ដែលច្រើនជាងគេ នៅមីយ៉ាន់ម៉ា ។ ថ្មីៗនេះ ក្លឹបមួយនេះទើបតែស្មើក្លិប Ceres Negros ដែលលត់បឹងកេត ៩-០ ក្នុងវគ្គជម្រុះជុំទី២ AFC Champions League ប៉ុន្តែចាញ់បាល់ពេណាល់ទី។ ក្នុងជំនួបបើកឆាក AFC CUP គេបានភ្លាត់ចាញ់ក្រុមខ្លាំងរបស់សិង្ហបុរី Home United ១-០ ក្នុងដី។
ដោយ៖ តារា