ផ្លូវការ!!! Shinji Kagawa ចូលរួមជាមួយក្លឹប Besiktas ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល

6852

ក្រុមយក្សរបស់លីគកំពូលតួកគីក្លឹប Besiktas បានចុះកិច្ចសន្យាក្នុងលក្ខខ័ណ្ឌខ្ចីជើងកីឡាករសញ្ជាតិជប៉ុន Shinji Kagawa ពីក្លិប Borussia Dortmund ជាផ្លូវការហើយ ។ អតីតខ្សែប្រយុទ្ធអន្តរជាតិជប៉ុនរូបនេះនឹងចូលរួមជាមួយក្លឹប Besiktas រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ក្រោយពីការធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់លោក Lucien Favre ។

Related image

Shinji Kagawa បានបង្ហាញខ្លួនបានតែ ១ ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Bundesliga នារដូវកាលនេះសម្រាប់ក្លឹប Borussia Dortmund ដែលបច្ចុប្បន្នពួកគេកំពុងវ៉ាដាច់ក្រុមលេខ ២ ក្លឹបការពារតំណែងជើងឯក Bayern Munich រហូតដល់ ៦ ពិន្ទុ ។ ប៉ុន្តែអតីតខ្សែបម្រើរបស់ក្លឹបបីសាចក្រហម Manchester United រូបនេះនឹងចំណាយពេលការប្រកួតដែលនៅសេសសល់នារដូវកាលនេះនៅក្នុងប្រទេសតួកគឺក្នុងក្របខ័ណ្ឌ Super Lig ជំនួសវិញ ។

លោក Michael Zorc នាយកផ្នែកកីឡារបស់ក្លិប Dortmund បាននិយាយថា៖ ” Shinji មិនត្រឹមតែជាកីឡាករបាល់ទាត់ឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តដ៏អស្ចារ្យរបស់ក្លិបរបស់យើងផងដែរ ។ យើងមិនចង់បដិសេធគាត់សំណើនេះទេ ” ។

Image result for Shinji Kagawa

Kagawa ធ្លាប់បាននិយាយថាគាត់ចង់លេងនៅប្រទេសអេស្បាញដែលជាការប្រកួតមួយដែលសមស្របនឹងសមត្ថភាពរបស់គាត់ក្នុងការលេងបាល់ ប៉ុន្តែតារាឆ្នើមសញ្ជាតិជប៉ុនរូបនេះសម្រេចផ្លាស់ទៅកាន់ប្រទេសតួកគីដើម្បីចូលរួមលេងនៅក្របខ័ណ្ឌ Super Lig ជំនួសវិញ ខណះបច្ចុប្បន្នក្លឹប Besiktas ឈរនៅលំដាប់ថ្នាក់ទី ៦ ក្នុងតារាងលីគកំពូលតួកគី បើគិតត្រឹមសប្ដាហ៍នេះ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី