មានទឹកមាត់លេបហើយ!!! iPhone នឹងបន្តបញ្ចុះតម្លៃបន្ទាប់ពីចំណូលពីការលក់ធ្លាក់ចុះយ៉ាងខ្លាំង

7074
  • លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បាននិយាយថ្មីៗនេះ ដោយទទួលស្គាល់ថា ដោយសារតែតម្លៃថ្លៃ សម្រាប់សេរី iPhone XS, XS Max និង iPhone XR ជាដើមនោះ ទើបការលក់ជួបហានិភ័យ ។

    Image result for Tim Cookលោក Tim Cook

    អំឡុងការប្រកាសពីចំណូលប្រចាំត្រីមាសចុងក្រោយនេះ Apple ក៏បានសម្រេចថា នឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រកំណត់តម្លៃ iPhone លើទីផ្សារអន្តរជាតិ ដោយអាចមានជាការទម្លាក់តម្លៃនៅលើទីផ្សារប្រទេសឥណ្ឌា ឬ ប្រេស៊ីលជាដើម ។

    iPhone XS

    កន្លងមក Apple បានបញ្ចុះតម្លៃ iPhone លើទីផ្សារពីររួចមកហើយ រួមមានប្រទេសចិន និងប្រទេសជប៉ុន ។ ចំណូលពីការលក់ iPhone ប្រចាំត្រីមាសចុងក្រោយនៃឆ្នាំ ២០១៨ មានការធ្លាក់ចុះ ១៥% ធៀបនឹងឆ្នាំមុន ទើបលោក Tim Cook ត្រូវបានគេចោទសួរក្នុងអំឡុងការប្រកាសទាក់ទងនឹងតម្លៃ iPhone បែបនេះ ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី