Naga Word បានរៀបចំការសម្តែងសិល្បៈដ៏ពិសេសមួយនៅសាលមហោស្រព NABA អាចចូលទស្សនាដោយសេរី

9704

ដើម្បីចូលរួមអបអរ ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈដែលខិតជិតចូលមកដល់នាពេលខាងមុខ ក្រុមហ៊ុន Naga Word បានផ្តល់ជូននូវការសម្តែងសិល្បៈនៃ “ដំណើររឿងស្នេហា” បែបសហសម័យដ៏ប្លែកឥតគិតថ្លៃសម្រាប់គ្រប់វ័យ នៅណាហ្គាទី២ ក្នុងសាលមហោស្រព NABA ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២ កុម្ភៈ រហូតដល់ថ្ងៃទី ៣ មីនា ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់ ។ សំបុត្រឥតគិតថ្លៃ មានផ្តល់ជូននៅណាហ្គាវើលដ៍ ។

ការសម្តែងរយៈពេល ៤៥ នាទីនេះ រួមមានការចាក់ភ្លេងដ៏ពីរោះ និងការរាំដ៏រស់រវើក ដែលផ្តល់ជូនដោយអ្នកសម្តែងជាតិ និងអន្តរជាតិអមដោយការបញ្ចាំងភ្លើងដ៏មហស្ចារ្យនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ។ ត្រៀមខ្លួនទទួលយកនូវអារម្មណ៍ដ៏រភើបញាប់ញ័រមិនអាចបំភ្លេចបានជាមួយការសម្តែងរបស់លោក Justin និង Cherry ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី