Navas ៖ Benzema ពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើង ព្រោះគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់

26536
  • អ្នកចាំទីដៃទី ២ របស់ក្លិប Real Madrid Keylor Navas បានធ្វើការកោតសរសើរទៅលើមិត្តរួមកីឡាករ Karim Benzema បន្ទាប់ពីបង្ហាញទម្រង់លេងដ៏ល្អដោយបន្តស៊ុតបញ្ចូលទីចំនួន ២ គ្រាប់ម្នាក់កាលពីជំនួបវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Copa Del Rey ។

    Image result for Keylor Navas with Karim Benzema

    ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema បានស៊ុតបាល់បញ្ចូលទីចំនួន ២ គ្រាប់នៅក្នុងតង់ទី១ ក្នុងជ័យជម្នះ ៣-១ របស់ក្រុម Real Madrid លើក្រុម Girona ខណៈពួកគេបានទទួលជ័យជម្នះសរុបទាំងពីរជើងចំនួន ៧-៣ ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Rey ។

    Image result for Keylor Navas

    បច្ចុប្បន្នកីឡាករវ័យ ៣១ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ៥ គ្រាប់នៅក្នុងការប្រកួតចំនួន ៣ លើកចុងក្រោយ សម្រាប់ក្រុមអធិរាជស Real Madrid នៅក្នុងរដូវកាល ២០១៨/២០១៩ នេះ ។ Navas បានអបអរសាទរដល់កីឡាករវ័យ ៣១ ឆ្នាំរូបនេះហើយបាននិយាយថា Benzema តែងតែជាគន្លឹះសម្រាប់ក្រុម Real Madrid នៅពេលមានអាសន្ន ។

    អ្នកចាំទីវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា៖ ” គាត់ ( Karim Benzema ) ពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើង យើងតែងតែការពារគាត់ព្រោះយើងដឹងថាគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ។ យើងដឹងពីអ្វីដែលគាត់បាននាំយកទៅក្រុមនេះ ហើយគាត់គឺជាខ្សែប្រយុទ្ធមួយរូបហើយយើងពិតជារីករាយណាស់ដែលគាត់លេងដូចនេះ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី