លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញកត្តាធំៗដែលជម្រុញឱ្យរូបលោកចូលទៅដឹកនាំក្លឹប Police

15954
  • លោក ប្រាក់ សុវណ្ណារ៉ា ដែលទើបចូលកាន់តំណែងជាអ្នកចាត់ការទូទៅក្លិប បាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថាមូលហេតុនៃការសម្រេចចិត្តចូលរួមក្នុងការងារថ្មីនេះព្រោះពេញចិត្តនឹងគោលដៅបូករួមទាំងទស្សនវិស័យថ្មីរបស់ក្លឹប ។

    អតីតគ្រូបង្គោលបឹងកេតនិងជម្រើសជាតិកម្ពុជារូបនេះពន្យល់លម្អិតបែបនេះថា៖ ” ទី ១ ខ្ញុំមើលឃើញថាក្លិបមានគោលដៅច្បាស់លាស់ដើម្បីជំរុញ និងស្ដារឡើងវិញឱ្យកាន់តែល្អសមជាក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ពីមុនមកគេហៅថាធ្វើដែរអាចឈរបានដែរតែមិនទាន់ខ្លាំងក្លាអ៊ីចឹងក្លិបចង់ស្ដារឡើងវិញនូវកិត្តិនាមដែលធ្លាប់មាន ។ ប្រទេសយើងសម្រាប់ប៉ូលិសមិនខ្សោយទេខាងផ្នែកកីឡាទាំងបាល់ទាត់ បាល់បោះនិងកីឡាផ្សេងៗអ៊ីចឹងចង់ស្ដារឡើងវិញ ” ។

    លោកបន្ដថា៖ ” ក្នុងហ្នឹងដែរមិនមែនយើងមិនចង់ដណ្ដើមពានទេតែមិនមែនយើងរំពឹងថាយកភ្លាមៗទេយើងត្រូវស្ដារឡើងវិញ ។ ទី ២ ទស្សនវិស័យរបស់ក្លិបដែលត្រូវរៀបចំឡើងវិញតាមក្បួនខ្នាតអន្តរជាតិ ។ ការជ្រើសរើសកីឡាករបរទេសនិងខ្មែរគឺចេញពីទស្សនវិស័យច្បាស់លាស់ ” ។

    គួរដឹងដែរថាលោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានបង្ហាញជាអ្នកចាត់ការថ្មីក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី ៣១ ខែមករា ។ ជាមួយគ្នានេះក្រុមជើងឯករងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឆ្នាំ ២០១៨ ក៏បានបង្ហាញពីគម្រោងនានាដូចជាកីឡាដ្ឋានថ្មី កីឡាករថ្មី អ្នកឧបត្ថម្ភបូករួមនឹងផែនការអភិវឌ្ឍន៍នានាទៀត ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី