ក្រៅពីឈ្នះពាន AFC Asian Cup ក្នុងប្រវត្តិសាស្ត្រ កាតាប្រមូលពានរង្វាន់ស្ទើរតែទាំងអស់ពីកម្មវិធីនេះ

11255

ក្រៅតែពីឈ្នះជើងឯកបន្ទាប់ពីយកឈ្នះជប៉ុនក្នុងលទ្ធផល ៣-១ ក្រុមជម្រើសជាតិកាតា ដណ្តើមបានពានស្ទើរទាំងអស់ពីការប្រកួតពានរង្វាន់កម្មវិធី AFC Asian Cup កាលពីយប់មិញនៅទីក្រុង Abu Dahbi នៃប្រទេសអារ៉ាប់រួម ។

Image result for AFC Asian Cup

ខ្សែប្រយុទ្ធវ័យក្មេង Almoez Ali បានឈ្នះពានរង្វាន់ផ្ទាល់ខ្លួនដល់ទៅចំនួន ២ ម្នាក់ឯង គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ( ៩ គ្រាប់ក្នុង ៧ ប្រកួត ) និងកីឡាករលេងល្អជាងគេ ( MVP ) ។ ចំណែកអ្នកចាំទី  Saad Al Sheeb បានឈ្នះស្រោមដៃមាសផងដែរ បន្ទាប់ពីបិទសំណាញ់ទីយ៉ាងល្អ និងរបូតតែ ១គ្រាប់គត់ក្នុងការប្រកួតនេះនៅវគ្គផ្តាច់ព្រ័ត្រ ។

Image result for Almoez Ali at afc asian Cup

ចំណែកជប៉ុនក្រៅពីទទួលបានជើងឯករងពួកគេក៏ទទួលបានពាន Fair Play ផងដែរ ។ ខណះជើងឯកកាតា ទទួលបានប្រាក់រង្វាន់ចំនួន ៥ លានដុល្លារ រីឯជប៉ុនទទួលបាន ៣ លានដុលារ ស្របពេលក្រុមឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន ១ លានដុល្លារម្នាក់ ។ ចំណែកក្រុមដែលចូលរួមទាំង ២៤ ក្រុមក៏នឹងទទួលបាន ២០ ម៉ឺនដុល្លារផងដែរ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី