
ឯកឧត្តម សៅ សុខា ត្រូវបានបោះឆ្នោតអោយជាប់ជាប្រមុខសហព័ន្ធបាល់ទាត់ជាថ្មី ក្នុងសន្និបាតប្រចាំឆ្នាំដែលបាន់រៀបចំកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នៅសណ្ឋាគារភ្នំពេញ។
លោក សៅ សុខា នឹងមានមុខជាប្រធានរហូតដល់ឆ្នាំ២០២២ ពោលគឺ១ឆ្នាំមុនការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ ក្រៅពីនេះ ពិធីនោះក៏បោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិបន្ថែម និងលើកពីគម្រោងនានារបស់បាល់ទាត់នៅកម្ពុជា។
កម្ពុជា បានកក្រៀកបាល់ទាត់ដំបូងកាលឆ្នាំ២០១៥ អំឡុងពេលជម្រុះវ៉ើលខាប់ជាមួយម៉ាកាវ និងបន្តមកជាប់កំណត់ត្រាអ្នកទស្សនាជាង៦ម៉ឺននាក់ក្នុងមួយប្រកួតកាលប៉ះសិង្ហបុរី។
ដោយ៖ តារា
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា