Tiger Street Football Festival 2019 នៅមណ្ឌលក្រុងប៉ោយប៉ែតមានក្រុមចូលរួមច្រើនលើសលុប

15214
  • មណ្ឌលទី៥ នៃការប្រកួត Tiger Street Football Festival 2019 ក្រុងប៉ោយប៉ែត មានក្រុមចូលរួមច្រើនលើសពីការរំពឹងទុក នេះបើតាមការបញ្ជាក់អោយដឹងនៅក្នុងសន្និសិទ្ធសារព័តមាននៅបរិវេនផ្សាររាត្រីជិតកាស៊ីណូផ្កាយ ៥ ។

    គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា សម្រាប់មណ្ឌលប៉ោយប៉ែតនេះ មានក្រុមចូលរួមរហូតដល់ ៦៨ ក្រុម លើសការរំពឹងទុក ។ ចំពោះមណ្ឌលទី ៥ នេះ ធ្វើការជ្រើសរើសយក ៦ ក្រុម ឡើងការប្រកួតផ្តាច់ព្រាត់ នៅថ្ងៃទី ១៦ ដល់ ១៧ ខែមករា ឆ្នាំ ២០១៩ ជាពិសេសមានឱកាសជួបជាមួយ និងតារាបាល់ទាត់អន្តរជាតិ Ronaldinho ផងដែរ ។

    លោក ទុយ វិច្ឆិកា ប្រធានគណៈបច្ចេកទេស និងតំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់ បានប្រាប់ឲ្យដឹងថា ការប្រកួត Tiger Street ឆ្នាំនេះ បង្កើតឡើងក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យមានការរីកចម្រើន ក្នុងន័យជួយសហព័ន្ធកីឡាបាល់ទាត់ធ្វើការបណ្តុះបណ្តាលវ័យក្មេង និងថ្នាលយុវជន ដើម្បីក្លាយជាកីឡាករឆ្នើមត្រៀមប្រកួតតំណាងឲ្យជាតិនៅស៊ីហ្គេម ឆ្នាំ ២០២៣នៅកម្ពុជា នាពេលខាងមុខ ។

    គួរបញ្ជាក់ថា ក្រៅពីការប្រកួតបាលទាត់ដ៏អស្ចារ្យ នារាត្រីថ្ងៃសៅរ៍ យើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុន ដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បី ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។  សូមបញ្ជាក់ថា ការប្រកួត Tiger Street Football Festival២០១៩ នៅមណ្ឌលទី ៥ ក្រុងប៉ោយប៉ែត គណកម្មការជ្រើសរើស ក្រុមខ្លាំងចំនួន ៦ ក្រុម ដើម្បីឆ្ពោះទៅវគ្គផ្តាច់ព្រាត់ ជាមួយក្រុមខ្លាំងទាំង ៨ មណ្ឌល ដែលមាន ៦៤ ក្រុម នៅថ្ងៃទី ១៦​ ដល់ ១៧ ខែមករា ឆ្នាំ ២០១៩ ស្វែងរកជើងឯកតែម្តង ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី