រ.ន្ធ.ត់! ឧបទ្ទវហេតុរត់ជាន់គ្នាក្នុងបាល់ទាត់ឥណ្ឌូនេស៊ី ក្លាយជាជំនួបអាក្រ.ក់បំផុត ក្នុងប្រវត្តិសាស្ត្រ

15066
  • ការប្រកួតបាល់ទាត់មួយនៅលីគឥណ្ឌូនេស៊ី បានក្លាយជាជំនួបអាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។
    មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានកុមារចំនួន ៣២ នាក់បានស្លា..ប់នៅក្នុងការប៉ះទង្គិចគ្នា ក្នុងកីឡដ្ឋានមួយរបស់ប្រទេសឥណ្ឌូនេស៊ី ខណៈមិនទាន់អាចរកអ្នកទទួលខុសត្រូវបាននៅឡើយ ចំពោះឧប្បត្តិហេតុដ៏សា.ហា.វ.បំផុតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់នេះ។
    សោ.កនា.ដ.កម្មកាលពីយប់ថ្ងៃសៅរ៍នៅក្នុងទីក្រុងម៉ាឡាង បានធ្វើឱ្យមនុស្សសរុបចំនួន ១២៥ នាក់បានស្លា..ប់ និង ៣២៣ នាក់ផ្សេងទៀតបានរងរ.បួស បន្ទាប់ពីក្រុមមន្ត្រីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងពហុកីឡាដ្ឋាន ដើម្បីទប់ស្កាត់ការវា.យត.ប់គ្នាក្នុងទីលាន ដែលបង្កឱ្យមានការរត់ជាន់គ្នាស្លា..ប់មនុស្សជាច្រើនបែបនេះ។ មន្ត្រីម្នាក់នៅក្រសួងផ្តល់សិទ្ធិអំណាចស្ត្រី និងការពារកុមារបានប្រាប់ AFP ថា កុមាររាប់សិបនាក់ដែលជាប់ក្នុងភាពចលាចលនោះបានបា.ត់ប.ង់ជីវិត។
    មន្ត្រីខាងលើបាននិយាយថា៖ “តាមទិន្នន័យចុងក្រោយបំផុតដែលយើងទទួលបាន ក្នុងចំណោមមនុស្ស ១២៥ នាក់ដែលបានស្លា..ប់ក្នុងឧបទ្ទវហេតុនោះ មាន ៣២ នាក់ជាកុមារ ដោយក្មេងជាងគេគឺជាក្មេងទើបចេះដើរតេះតះដែលមានអាយុពី ៣ ទៅ ៤ ឆ្នាំ”។
    គួរជម្រាបជូនថា ឧប្បត្តិហេតុនេះកើតឡើង នៅពេលដែលអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Arema FC បានសម្រុកចូលទីលាននៅឯកីឡដ្ឋាន Kanjuruhan បន្ទាប់ពីពួកគេចាញ់ ៣-២ លើគូប្រជែងដ៏ជូរចត់ Persebaya Surabaya ទើបបណ្ដាលឱ្យចលាចលរត់ជាន់គ្នាស្លា..ប់ច្រើនបែបនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី