មុនប៉ះគ្នាលោក Emery និយាយថា៖ វាពិបាកណាស់ក្នុងការរកគ្រូបង្វឹកម្នាក់ដែលល្អជាងលោក Guardiola

6260

លោក Unai Emery ជឿជាក់ថាគ្មានគ្រូបង្វឹកណាល្អជាងគូប្រជែងដ៏យូរអង្វែងរបស់លោកគឺលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City នោះឡើយ ។

Image result for Unai Emery

លោក Guardiola និងលោក Emery បានដឹកនាំក្រុមប៉ះគ្នាជាលើកដំបូងកាលពីរដូវកាល ២០០៨-០៩ ដោយលោក Emery ដឹកនាំក្រុម Valencia ខណៈពេលដែលលោក Guardiola  បានកាន់កាប់ជាដំណែងជាគ្រូបង្វឹកឈុតធំជាលើកដំបូងដោយដឹកនាំក្លឹប FC Barcelona ។

Image result for Unai Emery with  Guardiola

ក្លឹបកាំភ្លើងធំ Arsenal របស់លោក Emery នឹងត្រូវជួបជាមួយនឹងក្រុមការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League របស់លោក Guardiola ក្លឹបមេឃខៀវ Manchester City នៅយប់ស្អែកនេះនៅក្នុងជំនួបក្របខ័ណ្ឌលីគកំពូលអង់គ្លេស ខណះបច្ចុប្បន្នក្រុមកាំភ្លើងធំ Arsenal កំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយចាញ់ក្រុម Man City ដែលជាក្រុមលេខ ២ ចំនួន ៩ ពិន្ទុ ។

Related image

ហើយនៅពីមុខការប្រកួតនោះលោក Emery បានសារភាពថាគាត់មិនគិតថាមានគ្រូបង្វឹករូបណាដែលល្អជាងលោក Guardiola ទៀតនោះឡើយ ដោយលោកបាននិយាយថា៖ ” ខ្ញុំបានវិភាគពីក្រុមនិងគ្រូបង្វឹកជាច្រើន ហើយខ្ញុំគិតថាវាពិបាករកគ្រូបង្វឹកម្នាក់ដែលល្អជាងលោក Guardiola ណាស់ ។ អាជីពរបស់គាត់គឺជាអាជីពដ៏ធំមួយ ។ យើងបានចាប់ផ្តើមជាមួយគ្នា ។ គាត់បានចាប់ផ្តើមជាមួយក្រុមឈុតទីពីររបស់ក្លឹប Barcelona ខ្ញុំបានចាប់ផ្តើមជាមួយ Lorca និង Almeria ( នៅលំដាប់ទី ៣ និងទី ២ របស់អេស្ប៉ាញ ) ។

Image result for Pep Guardiola

អតីតគ្រូបង្វឹករបស់ក្លឹប PSG រូបនេះបន្ថែមថា៖ ” ខ្ញុំបានរៀនសូត្រច្រើនអំពីក្រុមរបស់គាត់ វាជារឿងល្អក្នុងការមើលគ្នាទៅវិញទៅមក នៅពេលយើងជាគ្រូបង្វឹកដើម្បីរៀនពីចំណុចផ្សេងៗគ្នារវាងយើង ។ ខ្ញុំគិតថានៅក្នុងអាជីពរបស់គាត់ គាត់កំពុងធ្វើបានល្អបំផុតនៅក្នុងចំណោមគ្រូបង្វឹកទាំងអស់នៅក្នុងពិភពលោក ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី