ខ្សែជីវិតនាងដូ! ទីបំផុតលោក Ten Hag មិនរារាំង Ronaldo ចាកចេញពី Man Utd ទៀតហើយ

19617
  • លោក Erik Ten Hag បានបើកភ្លើងខៀវអនុញ្ញាតឱ្យកីឡាករធ្លាក់ជើង Cristiano Ronaldo ចាកចេញហើយ។
    បន្ទាប់ពីរដូវក្តៅដ៏ច្របូកច្របល់ Cristiano Ronaldo នៅតែបន្តស្នាក់នៅកីឡដ្ឋាន Old Trafford ។ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំខាងលើ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបផ្សេងៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ប៉ុន្តែអ្នកចាត់ការ Erik Ten Hag បានទទូចថា វីរបុរសព័រទុយហ្គាល់ គឺជាផ្នែកមួយនៃផែនការរបស់គាត់នារដូវកាលនេះ។
    ទោះជាយ៉ាងណាក៏ដោយ ការសែត The Telegraph បានរាយការណ៍ថា អ្នកចាត់ការសញ្ជាតិហូឡង់ឥឡូវនេះ នឹងមិនប្រកាន់ជំហរចាស់ក្នុងការរក្សា Ronaldo ទៀតនោះទេ ប្រសិនបើអតីតតារា Juventus រូបនេះចង់ចាកចេញពី Manchester United ក្នុងខែមករា។ ក្រោយត្រូវបានគ្រូបង្វឹកដាក់ឱ្យអង្គុយនៅកៅអីបម្រុងស្ទើរគ្រប់ប្រកួត អតីតតារាបីសាចក្រហមលោក Roy Keane និយាយថាក្លិបមិនគួរធ្វើទង្វើបែបនេះ ដាក់វីរបុរសរបស់ខ្លួននោះទេ។
    លោក Roy Keane បាននិយាយបន្ទាប់ពីការចាញ់ដ៏អាម៉ាស់ក្រោមថ្វីជើង Man City ៦-៣ ថា៖ “ខ្ញុំគិតថា Manchester United បានបង្ហាញការមិនគោរពចំពោះ Ronaldo។ ខ្ញុំគិតថាគាត់គួរតែត្រូវបានអនុញ្ញាតឱ្យចាកចេញ មុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទទ្វារ។ ខ្ញុំគិតថាអ្នកគ្រប់គ្រងកំពុងធ្វើបាបគាត់។ មិនអីទេ អ្នកនិយាយថាអ្នកត្រូវការជម្រើស ប៉ុន្តែអ្នកមិនគួរដាក់ Ronaldo ឱ្យអង្គុយបម្រុងនោះទេ។ គាត់គឺជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ដែលមិនធ្លាប់មាន”។
    កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានព្យាយាមចាកចេញជាខ្លាំង បន្ទាប់ពីរដូវកាល Premier League ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Man Utd ប៉ុន្តែគាត់នៅតែមិនអាចចាកចេញ។ គួរជម្រាបដែរថា ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ រកបាន ២៤គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ក្នុងរដូវកាលដំបូងរបស់គាត់នៅ Old Trafford ទាំងក្រោមការដឹកនាំរបស់លោក Solskjaer និងលោក Ralf Rangnick៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី