Tchouameni បង្ហើបមូលហេតុដែលខ្លួនទាត់ចោល PSG ហើយមករួមរស់ជាមួយ R.Madrid

16953
  • Aurelien Tchouameni បានបង្ហើបពីមូលហេតុដែលខ្លួនបដិសេធ PSG ដើម្បីចុះហត្ថលេខាជាមួយ Real Madrid ។
    Real Madrid បានបញ្ចប់ការចុះហត្ថលេខាលើ Tchouameni ពី Monaco ក្នុងកិច្ចព្រមព្រៀងដែលប៉ាន់ស្មានថាមានតម្លៃជាង ១០០ លានអឺរ៉ូកាលពីរដូវក្តៅមុន។ តារាវ័យក្មេងរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយកីឡដ្ឋាន Santiago Bernabeu ។
    ខ្សែបម្រើសញ្ជាតិបារាំង បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លិបយក្សៗដូចជា Liverpool និង Paris Saint-Germain ដែលសុទ្ធតែជាក្លិបបរាជ័យក្នុងការប៉ុ.នប៉.ង នាំយកយុវជនដ៏មានទេពកោសល្យរូបនេះ។ ប៉ុន្តែ Tchouameni បានបង្ហើបថា គាត់មិនដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយក្លិបណាក្រៅពី Real Madrid ឡើយ។
    Tchouameni បានប្រាប់ Telefoot ថា៖ “ខ្ញុំមិនស្ទាក់ស្ទើរជាមួយ PSG ទេ។ PSG ក៏ជាក្លឹបធំនៅអឺរ៉ុបដែរ ប៉ុន្តែខ្ញុំគ្មានការសង្ស័យទេ ខ្ញុំគ្រាន់តែចង់លេងនៅ Real Madrid។ ថ្លៃ ៨០ ទៅ ១០០ លាន? ខ្ញុំមិនមែនជាអ្នកដែលនៅក្នុងការិយាល័យដើម្បីផ្តល់តួលេខនោះទេ។ អ្នកមកដល់ម៉ាឌ្រីដ ហើយអ្នកត្រូវតែលេង”។
    Tchouameni បានចាប់ផ្តើមអាជីពនៅក្លឹប Real Madrid របស់ខ្លួនបានយ៉ាងល្អ ដោយដើរតួនាទីយ៉ាងសំខាន់នៅតំបន់ការពារបម្រើ និងក្លាយជាអ្នកជំនួសដ៏ល្អបំផុត ក្រោយពីក្លិបលក់ Casemiro ទៅ Manchester United ក្នុងតម្លៃ ៧០ លានអឺរ៉ូនៅថ្ងៃបិទទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ៕ ដោយ៖ តារា

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី