
សហព័ន្ធបាល់ទាត់កម្ពុជា នាព្រឹកនេះបានបញ្ជេញ ឈ្មោះក្រុមកីឡាករកម្ពុជាសរុប ២៧ រូប ដែលត្រូវប៉ះជាមួយក្លឹបយក្សរបស់ថៃ SCG Muangthong United ។ ក្នុងបញ្ជីឈ្មោះនោះរួមមានកីឡាករបរទេសចំនួន ៥ រូបផងដែរ ខណៈ ២២ រូបផ្សេងទៀតសុទ្ធសឹងជាកីឡាករសញ្ជាតិខ្មែរប្រចាំលីគកំពូលកម្ពុជានារដូវកាលមុនទាំងអស់ ។ ខណះ ចាន់ វឌ្ឍានាកា និង ធារី ចន្ថានប៊ីន គ្មានឈ្មោះនោះទេដោយពួកបានផ្ទេរទៅលេងនៅលីគកំពូលម៉ាឡេស៊ី ។
សូមបញ្ជាក់ថា ការប៉ះគ្នាលើកនេះស្ថិតនៅក្រោមការដឹកនាំរបស់លោក ភា សុភ័ក្ត្រា ( គ្រូបង្គោលក្រសួងការពារជាតិ ) នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្លឹប SCG Muangthong United នាថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ វេលាម៉ោង ៦:៣០ នាទី នាពហុកីឡដ្ឋានជាតិអូឡាំពិក ខណះសំបុត្រចូលរួមទស្សនាចាប់ផ្ដើមដាក់លក់ហើយ ។
គួររំលឹកថា ក្រុមទាំង ២ កាលពីមុនមកធ្លាបជួបគ្នាចំនួន ២ ដងមកហើយ ពោលគឺឈ្នះម្នាក់ម្តង ដោយកាលពីឆ្នាំ ២០១៦ Cambodia All Stars បានយកឈ្នះដោយលទ្ធផល ៤-៣ ខណះឆ្នាំ ២០១៧ Muangthong ឈ្នះវិញដោយលទ្ធផល ៤-0 ៕
ដោយ៖តារា