ទោះកំពុងជួបស.ង្គ្រា.ម! ក៏អ៊ុយក្រែន គ្រោងនឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០

25648
  • អ៊ុយក្រែនគ្រោងនឹងចូលរួមក្នុងការដេញថ្លៃរួមគ្នាជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ដើម្បីធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣០។
    គម្រោងនេះគឺកើតចេញពីប្រធានាធិបតីដែលកំពុងរងការហែ.កហួរ ដោយសង្រ្គាមលោក Volodymyr Zelenskiy ។ ការបញ្ជាក់អំពីការដេញថ្លៃរួមគ្នានេះ ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជាក់ឆាប់ៗដ៏ខ្លី នេះបើយោងតាមកាសែត The Guardian ។ បើតាមផែនការ អ៊ុយក្រែន ដែលស្ថិតក្រោមការលុ.កលុ.យពីសំណាក់ប្រទេសមហាអំណាចរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ នឹងក្លាយជាម្ចាស់ផ្ទះមួយនៃក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ធំបំផុតរបស់ពិភពលោក ប្រសិនបើការដេញថ្លៃទទួលបានជោគជ័យ។
    ប៉ុន្តែអ៊ុយក្រែន អេស្បាញ និងព័រទុយហ្គាល់ ក៏ប្រឈមមុខនឹងការប្រកួតប្រជែងជាច្រើនផ្សេងទៀត ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំនេះផងដែរ។ បណ្តាប្រទេសនៅអាមេរិកខាងត្បូងដូចជា អ៊ុយរូហ្គាយ អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងឈីលី ក៏បានដាក់ដេញថ្លៃរួមគ្នាដើម្បីធ្វើម្ចាស់ផ្ទះ World Cup ហើយអេហ្ស៊ីប ក្រិក និងអារ៉ាប៊ីសាអូឌីត ក៏ជាបេក្ខភាពផងដែរ។
    ទន្ទឹមនឹងនេះ ម៉ារ៉ុកក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការរៀបចំការប្រកួតនេះផងដែរ បន្ទាប់ពីខកខានធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២៦ ដែលប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក ជាអ្នកឈ្នះការដេញថ្លៃនេះ។
    គួររម្លឹកជូនផងដែរថា បើយោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបានឱ្យដឹងថា ជនស៊ីវិលជាង ៥,៩៩៦ នាក់បានស្លា..ប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី បានលុ.កលុ.យប្រទេសជិតខាងរបស់ខ្លួនកាលពីដើមឆ្នាំ២០២២នេះ៕ ដោយ៖ តារា

    ប្រភព :
    Sportbible
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី