គ្រូថ្មី Chelsea កោតសរសើរ និងគោរពជាខ្លាំងដល់ Ronaldo អាចជាតម្រុយផ្ទេរនៅខែមករា

34824
  • ខែមករានេះ Cristiano Ronaldo អាចនឹងទៅលេងនៅនៅក្លិប Chelsea ក្រោយគ្រូបង្វឹកថ្មីក្រុមតោខៀវបង្ហើបតម្រុយចង់បានតារាជើងចាស់រូបនេះ។
    លោក Graham Potter និយាយថាលោកគោរពចំពោះ Cristiano Ronaldo ប៉ុន្តែអ្នកចាត់ការរូបនេះ មិននិយាយអំពីការផ្លាស់ប្តូររបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំខាងលើមកកាន់ Chelsea ពី Manchester United ឡើយ។ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេសួរនាំជាច្រើនទាក់ទងនឹង Ronaldo ក្នុងសន្និសីទសារព័ត៌មានមួយរបស់លោក។
    លោក Potter បានឆ្លើយតបទៅនឹងសំណួរអំពី Ronaldo ថា៖ “យើងអាចចំណាយពេលពេញមួយថ្ងៃដើម្បីសួរសំណួរទាំងនេះ ហើយខ្ញុំនឹងមិននិយាយអំពីអ្នកផ្សេងទៀតទេ។ ខ្ញុំមានការគោរពចំពោះនរណាម្នាក់ដែលអ្នកបានលើកឡើង ឬអ្នកណាម្នាក់ដែលអ្នកផ្សេងទៀតបានលើកឡើង ប៉ុន្តែប្រសិនបើពួកគេមិនមែនជាកីឡាកររបស់យើង ខ្ញុំមិននិយាយអំពីពួកគេទេ”។
    គួជម្រាបជូនផងដែរថា តាំងពីដឹកនាំនៅ Brighton មកម្លេះលោក Potter បានកោតសរសើរជាខ្លាំងដល់ម្ចាស់ពាន Ballon D’or ៥សម័យខាងលើ។ ដោយក្នុងជំនួបចុងក្រោយ Ronaldo ក៏បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះរបស់ Manchester United ទល់នឹងក្រុម Brighton ក្នុងលទ្ធផល ២-០ ផងដែរ។
    Ronaldo មានចរចាមអារ៉ាមជាហូរហែថា ចង់ចាកចេញពី Man Utd នៅរដូវក្តៅ។ អតីតតារាឆ្នើមរបស់ក្លឹប Real Madrid រូបនេះ មិនទាន់បានស៊ុតបញ្ចូលទីសូម្បីតែមួយគ្រាប់ក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ហើយភាគច្រើន Ronaldo អង្គុយកៅអីបម្រុង ក្រោមការដឹកនាំរបស់លោក Erik Ten Hag៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី