Good Job! អ្នកចាំទី Frankfurt ដាក់កំហឹបថា បើក្រុមលេងចាញ់ ខ្លួននឹងមិនរួម.ភេ.ទឡើយ

32049
  • អ្នកចាំទី Kevin Trapp របស់ក្លិប Eintracht Frankfurt នឹងមិនរួម.ភេ.ទជាមួយមិត្តស្រីនាង Izabel Goulart ប្រសិនបើក្រុមរបស់គាត់ចាញ់ការប្រកួត។
    អតីតតារាម៉ូឌែល Izabel Goulart បានភ្ជាប់ពាក្យជាមួយអ្នកចាំទីអន្តរជាតិអាល្លឺម៉ង់ Kevin Trapp ក្នុងឆ្នាំ ២០១៨ ហើយអ្នកទាំងពីរបានបង្ហាញភាពស្អិតរមួតនឹងគ្នាជាខ្លាំង។ Frankfurt បានឈ្នះជើងឯក Europa League កាលពីរដូវកាលមុន ហើយបច្ចុប្បន្នស្ថិតក្នុងពូល D នៃក្របខណ្ឌ Champions League រដូវកាលនេះ រួមជាមួយនឹងក្រុមខ្លាំង Tottenham Hotspur ។
    ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍នោះគឺគូដណ្ដឹងរបស់អ្នកចាំទីឆ្នើមរូបនេះ បានទម្លាយថា អ្នកទាំងពីរពិតជាស្រឡាញ់គ្នាខ្លាំងណាស់ និងតែងតែរួម.ភេ.ទជាមួយគ្នា ៤-៥ដងក្នុងមួយសប្ដាហ៍។ ស្រីស្អាតរូបនេះក៏បានបញ្ជាក់ដែរថា ប្រសិនបើមិត្តប្រុសរបស់នាងលេងក្នុងការប្រកួតដ៏សំខាន់ ហើយក្រុមរបស់ Kevin Trapp ចាញ់ នោះពួកគេនឹងមិនមានការរួម.ភេ.ទឡើយ។ ដែលជាការដាក់កំហឹបរបស់អ្នកចាំទីខាងលើ។
    សូមជម្រាបជូនថា កាលពីរដូវក្តៅមុន អ្នកចាំទីវ័យ ៣២ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិបបីសាចក្រហម Manchester United ។ គ្រូបង្វឹកថ្មីលោក Erik ten Hag បានកំណត់អត្តសញ្ញាណអ្នកចាំទីអាល្លឺម៉ង់រូបនេះថា ជាកីឡាករបម្រុងសម្រាប់ជំនួសអ្នកចាំទីអេស្ប៉ាញ David de Gea៕ ដោយ៖ តារា

    ប្រភព :
    Sportbible
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី