មេធំ Bayern៖ Ronaldo គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុតលើផែនដី ប៉ុន្តែយើងអត់ចង់បានគាត់ទេ

23354
  • នាយកប្រតិបត្តិក្លឹប Bayern Munich លោក Oliver Kahn បានប្រាប់ការសែត ‘Bild’ ថាក្លឹបរបស់លោកបានច្រានចោលការចុះហត្ថលេខាលើ Cristiano Ronaldo ភ្លាមៗ នៅពេលដែលលោក Jorge Mendes ដែលជាភ្នាក់ងាររបស់តារារូបនេះដាក់សំណើរមក។
    Bayern Munich មិនបានគិតច្រើននោះទេ ដោយបានបដិសេធការចុះហត្ថលេខាលើ Cristiano Ronaldo ភ្លាមៗនៅពេលដែលលោក Jorge Mendes ផ្តល់ជូនខ្សែប្រយុទ្ធរូបនេះ នូវការផ្លាស់ប្តូរនារដូវក្តៅនេះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ ស្វះស្វែងរកក្រុមថ្មីលេង ដើម្បីចាកចេញពីក្រុម Manchester United ដែលកំពុងរដាបរដួសជាខ្លាំង ខណៈអ្នកគ្រប់គ្រងរបស់ Bayern Munich ហាក់មិនចាប់អារម្មណ៍លើកីឡាករធ្លាក់ជើងរូបនេះឡើយ។
    Oliver Kahn ដែលជានាយកប្រតិបត្តិរបស់ក្លឹបយក្សអាល្លឺម៉ង់ បានប្រាប់កាសែត ‘Bild’ ដែលក្នុងនោះគាត់ក៏បាននិយាយផងដែរនូវជំនឿទាំងស្រុងរបស់ក្លិប ចំពោះអ្នកចាត់ការលោក Julian Nagelsmann ។ ជាមួយគ្នានេះ CEO ខាងលើថែមទាំងបានលើកឡើងពី Borussia Dortmund ជាជម្រើសមួយផ្សេងទៀតសម្រាប់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំខាងលើ។
    CEO ក្លិប Bayern Munich រូបនេះបានគូសបញ្ជាក់ថា៖ “យើងបាននិយាយយ៉ាងខ្លីអំពីលទ្ធភាពនៃការមាន Ronaldo នៅ Bayern ឬ Dortmund ហើយយើងក៏បានពិនិត្យមើលស្ថានភាពទូទៅនៅក្នុងក្របខណ្ឌ Bundesliga ផងដែរ”។
    លោក Oliver Kahn ក៏បានលើកឡើងទៀតថា៖ “កត្តាសំខាន់មួយដើម្បីទាក់ទាញការចាប់អារម្មណ៍មកកាន់លីគ គឺជាការពិតណាស់ កំពូលតារាដូចជា Ronaldo អាចធ្វើបាន។ គាត់គឺជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែយើងបានច្រានចោលគាត់ភ្លាមៗ”៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី