ស៊ុតដូចម៉ាស៊ីនដេរ! Real មិនខ្លា.ចចាយលុយធំ ព្រោះជឿថា Haaland នឹងល្អជាង Ronaldo

35231
  • បែកធ្លាយថាក្លិបអធិរាជស Real Madrid គ្រោងចាយលុយធំបោះយកតារាវ័យក្មេងកំពុងឡើង Erling Haaland ក្រោយពីឃើញឡើងជើងគួរឱ្យភ្ញាក់ផ្អើលនារដូវកាលនេះ។
    Manchester City បានចុះហត្ថលេខាលើ Erling Haaland ជាមួយនឹងលក្ខខណ្ឌនៃការដោះលែងតម្លៃ ៥១ លានផោននៅរដូវក្តៅនេះពីក្លិបអាល្លឺម៉ង់ Borussia Dortmund ហើយបើយោងតាមការសែត The Mirror ជឿជាក់ថា ករណីដូចគ្នានេះអាចកើតឡើងក្នុងរយៈពេលពីរបីឆ្នាំទៀត។
    នៅឆ្នាំ ២០២៤ Haaland អាចចាកចេញក្នុងតម្លៃ ១៧៤លានផោន (ជិត ២០០លានដុល្លារ) ដោយ Real Madrid បានពិចារណាលើជម្រើសនេះរួចហើយ។ យ៉ាងណាក៏ដោយក្រុមមេឃខៀវ Man City នឹងព្យាយាមចុះហត្ថលេខាលើលក្ខខណ្ឌថ្មី ជាមួយនឹងកីឡាករន័រវេសរូបនេះ ដើម្បីបង្កើនតម្លៃទិញផ្ដាច់នេះ។
    Haaland គឺជាខ្សែប្រយុទ្ធដ៏អស្ចារ្យ ហើយឥឡូវនេះបើតាមស្ថិតិខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះល្អជាងតារាវ័យក្មេងបារាំង Kylian Mbappe ទៅទៀត ដែលអ្នកទាំងពីរត្រូវបានគេចាត់ទុកជា កីឡាករកំពូលរបស់ពិភពលោក នាពេលអនាគតផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្លៃក្បែរ ២០០លានដុល្លារនេះ នឹងហក់កើនឡើងទ្វេរដង ប្រសិនបើ Man City អាចបន្តកិច្ចសន្យាថ្មីដល់ Haaland បន្ថែមទៀត៕ ដោយ៖ វិទូ

    ប្រភព :
    eurosport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី