អាណិតណាស់! កីឡាករលំដាប់កំពូល ​៥​រូប​ដែល​ធ្លាក់ខ្លួនអង្គុយកៅអីបម្រុង​ ក្នុង​រដូវ​កាល​នេះ

28830
  • ទោះបីជារដូវកាលនេះ មិនបានលេងក៏ដោយក៏ Cristiano Ronaldo នៅតែជាកីឡាករដែលត្រូវបានគេនិយាយច្រើនជាងគេបំផុតក្នុងពិភពបាល់ទាត់។ រដូវកាល២០២២-២៣ ក្លាយជាឆ្នាំដ៏អាក្រក់បំផុតរបស់ Ronaldo ខណៈកីឡាករល្បីៗមួយចំនួនទៀត ក៏មានវាសនាមិនខុសគ្នាប៉ុន្មានដែរ។ ថ្ងៃនេះ MerlPlus សូមបង្វែចំណាប់អារម្មណ៍លោកអ្នកទៅដឹងពីតារាកំពូលៗ ៥រូបដែលស្ទើរតែមិនបានលេងសោះក្នុងរដូវកាលនេះ។ ១-Cristiano Ronaldo លេងនៅក្លិប Man Utd ចាប់តាំងពីផ្លាស់ប្ដូរគ្រូបង្វឹកថ្មីមក ខ្សែប្រយុទ្ធចំណាស់រូបនេះ លែងជាកីឡាករសំខាន់សម្រាប់បីសាចក្រហមទៀតហើយ ដោយភាគច្រើនរូបគេត្រូវលោក Erik Ten Hag ដាក់ឱ្យអង្គុយបម្រុង ខណៈ Ronaldo ពិតជាធ្លាក់ជើងខ្លាំងមែន ដោយមិនទាន់អាចរកគ្រាប់បានសូម្បីតែមួយគ្រាប់នៅឡើយទេ ក្នុងរដូវកាលនេះ នៅ Premier League។ ២-Casemiro លេងនៅក្លិប Man Utd ដើម្បីស្ដារទម្រង់លេងឡើងវិញ Man Utd សម្រេចចិត្តបោះលុយជាង ៧០លានអឺរ៉ូនាំយកតារាប្រេស៊ីលដែលឈ្នះពាន UCL ៥សម័យកាលពី Real Madrid។ ប៉ុន្តែបើទោះបីជា Casemiro ជាកីឡាករសំខាន់បំផុតនៅ Real Madrid ក៏ដោយ ក៏លោក Ten Hag មិនយកភ្នែកមើលនោះដែរ ដោយទុកឱ្យអង្គុយបករុយពីរនាក់សិស្សច្បង Ronaldo។ ៣-Eden Hazard លេងនៅក្លិប Real Madrid Eden Hazard ហាក់ជួបអាជីពដ៏អាប់អួរបំផុត ចាប់តាំងពីបានចូលរួមជាមួយ Real Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃ ១០០ លានអឺរ៉ូក្នុងឆ្នាំ២០១៩ ពី Chelsea ។ ប្រិយមិត្តប្រហែលជាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ នៅពេលលឺថា Hazard មិនសូវបានលេងនៅ Real Madrid នារដូវកាលនេះ ព្រោះតារារូបនេះ ក្លាយជាទម្លាប់ទៅហើយ ក្នុងការមិនបានលេង និងភាគច្រើនអង្គុយនៅកៅអីបម្រុង ឬស្ថិតជាកីឡាកររបួស។ ក្នុងរដូវកាលនេះ Hazard ទើបតែរកបាន ១គ្រាប់ប៉ុណ្ណោះ និងលេងបាន ៣ ប្រកួតក្នុងនាមជាកីឡាករបម្រុងនៅ La Liga។ ៤-Gerard Pique លេងនៅក្លិប Barcelona Gerard Pique ជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Barcelona ដោយបានបង្ហាញខ្លួន ៦១០ដងក្នុងរយៈពេល ១៥ រដូវកាល ដោយឈ្នះពានគ្រប់រសជាតិទាំងអស់។ ប៉ុន្តែឥឡូវនេះ Pique មានអាយុ ៣៥ ឆ្នាំ ហើយអាជីពដ៏អស្ចារ្យបំផុតរបស់គេក៏ត្រូវកន្លងផុតផងដែរ។ ក្រោយពី Barcelona នាំយកកីឡាករថ្មីៗល្អៗជាច្រើន ជាពិសេសនៅតំបន់ការពារ ធ្វើឱ្យតំណែងជម្រើសដំបូងរបស់ខ្លាចាស់រូបនេះ លែងមានក្នុងក្រសែងភ្នែករបស់លោក Xavi ទៀតហើយ។ រដូវកាលនេះ Pique បង្ហាញខ្លួននៅ La Liga បានត្រឹមតែពីរលើកប៉ុណ្ណោះ។ ៥-Paul Pogba លេងនៅក្លិប Juventus ប្រហែលជាវាអយុត្តិធម៌បន្តិចហើយដែល Paul Pogba មានឈ្មោះក្នុងបញ្ជីនេះ ព្រោះគាត់ប្រាកដជានឹងលេងបានច្រើនសម្រាប់ Juventus ប្រសិនបើខ្សែបម្រើរូបនេះមិនរបួសទេនោះ។ ចាប់តាំងពីការផ្ទេរដោយឥតគិតថ្លៃរបស់ Pogba ត្រឡប់ទៅ Juventus ពី Manchester United នៅរដូវក្តៅនេះ កីឡាករបារាំងខាងលើ មិនបានលេងសូម្បីតែមួយប្រកួតនៅឡើយទេសម្រាប់សេះបង្កង់។ ដោយរូបគេបង្ហាញខ្លួនបានត្រឹមតែនៅ Pre-Season ប៉ុណ្ណោះ៕ ដោយ៖ តារា

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី