Rooney សរសើរមិត្តរួមក្រុមនៅ D.C ថា៖ Acosta ជាម្នាក់ក្នុងចំណោមកីឡាករល្អបំផុតដែលខ្ញុំធ្លាប់លេងជាមួយ

13253
  • Wayne Rooney បានធ្វើការកោតសរសើរដល់មិត្តរួមក្រុមរបស់ខ្លួនគឺកីឡាករ Luciano Acosta នៅក្នុងក្លឹប DC.United ដោយបាននិយាយថាគឺជាកីឡាករមួយក្នុងចំណោមកីឡាករល្អបំផុតដែលរូបគេធ្លាប់លេងជាមួយ ។

    Image result for Wayne Rooney

    Luciano Acosta ខិតជិតផ្ទេរទៅកាន់ក្លឹបយក្សរបស់បារាំង Paris Saint-Germain ប៉ុន្តែការផ្លាស់នេះត្រូវបានបរាជ័យទៅវិញនៅក្នុងម៉ោងចុងក្រោយនៃទីផ្សាដោះដូរកីឡាករចំពេលមានសេចក្តីរាយការណ៍ពីការខ្វែងគំនិតលើតម្លៃ និងភាពខ្វះខាតនៃការគាំទ្រពីអ្នកចាត់ការទូទៅរបស់ PSG លោក Thomas Tuchel ។ នោះមានន័យថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនឹងបន្តរួមរស់នៅជាមួយក្លឹបយក្សរបស់អាមេរិក D.C. United បើទោះបីជាកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងរដូវកាល ២០១៩ ក៏ដោយ ។

    Image result for Wayne Rooney with Luciano Acosta

    ខ្សែបម្រើរូបនេះនឹងចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់ក្នុងការហ្វឹកហាត់មុនពេលរដូវកាលថ្មីបើក ហើយអតីតតារាឆ្នើមរបស់ក្លឹបបីសាចក្រហម Manchester United និង អង់គ្លេស កីឡាករ Wayne Rooney បានធ្វើការសរសើរដល់ Acosta ថាគឺជាកីឡាករវ័យក្មេងពោពេញទៅដោយទេពកោសល្យម្នាក់ ។

    Related image

    ហើយវិរះបុរសរបស់ក្លឹបបីសាចក្រហម Manchester United ជឿជាក់ថាដរាបណា Luciano Acosta អាចរក្សាទម្រង់លេងដ៏ល្អរបស់គេបាន ខ្សែបម្រើវ័យ ២៤ ឆ្នាំរូបនេះនឹងត្រូវផ្លាស់ទៅក្លឹបកំពូលនៅថ្ងៃណាមួយជាក់ជាមិនខាន ។

    Image result for Wayne Rooney with Luciano Acosta

    Rooney បានប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា៖ ” គាត់ត្រូវការរក្សាការលើកទឹកចិត្ត ។ គាត់ជាកីឡាករអាជីព ។ ខ្ញុំប្រាកដថាគាត់នឹងទៅ ។ ឥឡូវនេះគាត់ដឹងថាក្រុមប្រភេទណាដែលចាប់អារម្មណ៍គាត់ ។ ប្រសិនបើគាត់បន្តធ្វើឱ្យសមត្ថភាពរបស់គាត់កើនឡើង គាត់នឹងទៅទីនោះ ។ គាត់នៅក្មេង ហើយគាត់មានទេពកោសល្យ ហើយគេជាម្នាក់ក្នុងចំណោមកីឡាករល្អបំផុតដែលខ្ញុំធ្លាប់លេងជាមួយ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី