ក្លិប Barcelona គ្រោងសាងសងរូបសំណាក Lionel Messi ដើម្បីជាការគោរពដល់វីរបុរសរូបនេះ

19321
  • លោក Joan Laporta នឹងសាងសង់រូបសំណាក Lionel Messi នៅក្លិប Barcelona នេះបើយោងតាមការរាយការណ៍ពី La Vanguardia ។
    ប្រភពខាងលើបានអះអាងថា ក្លិបយក្សអេស្ប៉ាញ Barcelona នឹងសាងសងរូបសំណាកកំពូលវីរបុរសរបស់ខ្លួន Lionel Messi អាចក្នុងពេលឆាប់ៗនេះ ឬនៅពេលខាងមុខ ដើម្បីជាការគោរពដល់ការលះបង់ស្ទើរពេញមួយអាជីពរបស់តារារូបនេះ។
    ប្រធានក្លឹប Barca ត្រូវបានគេរាយការណ៍ថា ការដែលអនុញ្ញាតឱ្យ Messi ចាកចេញ ដោយមិនទាន់អស់ចិត្ត វាជាទង្វើមួយដែលខ្វះការគោរពដល់កំពូលកីឡាកររូបនេះ។ ក្លឹបនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចុះហត្ថលេខាលើកីឡាករអាហ្សង់ទីនខាងលើឡើងវិញ លើកិច្ចសន្យាពិសេសមួយនៅរដូវក្តៅក្រោយ។
    ជាការកត់សម្គាល់ កិច្ចសន្យាបច្ចុប្បន្នរបស់ម្ចាស់ពាន Ballon D’or ៧សម័យជាមួយ Paris Saint-Germain នឹងផុតកំណត់នៅរដូវក្តៅក្រោយ ពោលគឺឆ្នាំ២០២៣នេះ។ Messi នឹងមានសេរីភាពក្នុងការពិភាក្សាអំពីអនាគតរបស់គាត់ជាមួយក្លឹបផ្សេងទៀត ក្នុងខែមករាដើមឆ្នាំនេះផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី