ពិតជាមិនធម្មតាមែន!!! Son បន្តស៊ុតបញ្ចូលទីជួយឱ្យ Spur យកឈ្នះ Newcastle យ៉ាងលំបាក

5782

Son Heung-min នៅតែជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុត និងបានជួយសង្គ្រោះក្លឹប Tottenham Hotspur ឲ្យទទួលបានជ័យជម្នះដ៏លំបាកបំផុត ១ ទល់នឹង ០ លើក្រុម Newcastle United ក្នុងជំនួបក្របខ័ណ្ឌ Premier League ប្រចាំសប្ដាហ៍ទី ២៥ ។

Tottenham Hotspur បានហក់ឡើងទៅឈរក្នុងចំណាត់ថ្នាក់ទី ២ បណ្ដោះអាសន្នក្នុងក្របខ័ណ្ឌ Premier League ក្រោយពីតារាឆ្នើមមកពីទ្វីបអាស៊ីកីឡាករ Son Heung-min បានស៊ុតមួយគ្រាប់នៅនាទីទី ៨៣ ជួយឱ្យក្រុមរបស់លោក Mauricio Pochettino ទទួលជ័យជម្នះ ១-០ លើក្រុម Newcastle United ទាំងប្រថុយប្រថាន ។

បន្ទាប់ពីតារាឆ្នើមមួយចំនួនបានរងរបួសដូចជាកីឡាករ Harry Kane និង Dele Alli ខណះ Son ក៏បានទៅជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងពានរង្វាន់ AFC Asian Cup ក្រុមរបស់លោក Pochettino បានធ្លាក់ចេញពីពានរង្វាន់ EFL Cup ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោយថ្វីជើងក្លឹបតោខៀវ Chelsea ប៉ុន្តែចាប់តាំងពីខ្សែប្រយុទ្ធសញ្ញាតិកូរ៉េខាងត្បូងត្រឡប់មកជួយក្រុមវិញ រូបគេបានជួយឲ្យក្រុមបន្តឈ្នះជាបន្តបន្ទាប់ ខណះ Son បានស៊ុតមួយគ្រាប់ជួយឲ្យមាន់ខ្នាយមាស Spur ឈ្នះក្រុម Watford ក្នុងលទ្ធផល ២-១ កាលពីពាក់កណ្តាលសប្តាហ៍នេះ រួចបន្តស៊ុត ១ គ្រាប់ទៀតក្នុងជ័យជម្នះលើក្រុម Newcastle ១-០ កាលពីយប់ម្សិលមិញ​នេះ ។

បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំ Son Heung-min បានក្លាយជាកីឡាករដ៏សំខាន់បំផុតនៅក្នុងប្រព័ន្ធលេងរបស់លោក Mauricio Pochettino និងជាម៉ាស៊ីនរកគ្រាប់ដ៏ល្អបំផុតរបស់ក្រុមបន្ទាប់ពីតារាឆ្នើម Harry Kane បានទទួលរងរបួស ខណះ Son ស៊ុតបញ្ចូលទីបានចំនួន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ លើកនៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាល ២០១៨/២០១៩ នេះ ៕

Image result for Son Heung-min

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី