Thibaut Courtois ៖ Real Madrid នឹក Ronaldo ប៉ុន្តែគ្មាននរណាម្នាក់និយាយអំពីគាត់ទេ

42927
  • យោងតាមអ្នកចាំទី Thibaut Courtois បាននិយាយថាការចាកចេញរបស់ Cristiano Ronaldo ត្រូវបានក្រុម Real Madrid អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែនៅក្នុងបន្ទប់សំលៀកបំពាក់នៃកីឡដ្ឋាន Santiago Bernabeu មិនមានអ្នកណាសោកស្តាយចំពោះការបាត់បង់ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះទេ ។

    Related image

    Cristiano Ronaldo បានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីគ្រប់ពេលវេលារបស់ Real Madrid ខណៈដែលរូបគេបានចូលរួមជាមួយម្ចាស់ជើងឯកអ៊ីតាលី Juventus កាលពីខែកក្កដា ហើយចាប់តាំងពីការចាកចេញរបស់កីឡាករសញ្ជាតិព័ទុយហ្កាល់រូបនេះបានធ្វើឱ្យទម្រង់លេងរបស់ក្រុមអធិរាជសបានធ្លាក់ចុះយ៉ាងខ្លាំងនារដូវកាលនេះ ។

    Related image

    លោក Julen Lopetegui ត្រូវបានគេបណ្តេញចេញពីតំណែងជាគ្រូបង្វឹកបន្ទាប់ពីដឹកនាំក្លឹបប្រកួតចាញ់យ៉ាងដំណំក្នុងជំនួប El Clasico រវាងក្លឹប Real Madrid ជាមួយក្លឹប Barcelona ក្នុងលទ្ធផល ៥-១ កាលពីយប់សប្តារហ៍ទី ៩ នៃក្របខ័ណ្ឌ La Liga ខណះក្លឹបបានតែងតាំងលោក Santiago Solari ជាគ្រូបង្វឹកជំនួសវិញ ។

    Image result for Real Madrid

    Thibaut Courtois បានផ្ទេរពីក្លឹបតោខៀវ Chelsea មកកាន់ Real Madrid មួយខែបន្ទាប់ពីការចាកចេញរបស់ Ronaldo ហើយអ្នកចាំទីអន្តរជាតិប៊ែលហ្ស៊ិករូបនេះបានទទូចថាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលរូបនេះមិនស្ថិតនៅក្នុងចិត្តរបស់ Real Madrid ទៀតឡើយ ។

    Related image

    Courtois បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតប៊ែលហ្សិក Het Nieuwsblad ថា៖ ” គាត់ ( Ronaldo ) មិនត្រូវបានគេនិយាយនៅក្នុងបន្ទប់សំលៀកបំពាក់ទេ ។ វាសំខាន់ជាសារព័ត៌មានដែលទម្លាក់ឈ្មោះរបស់គាត់ ។ មានការប្រកួតដែលយើងចាញ់ដែលយើងមានឱកាសស៊ុត ១០ លើក ប៉ុន្តែមិនបានរកគ្រាប់ឡើយ ។ នៅពេលជាមួយគ្នានេះគាត់រកបាន ២ គ្រាប់សម្រាប់ Juventus បន្ទាប់មកវាងាយស្រួលនិយាយអំពីគាត់ ” ។

    Image result for Cristiano Ronaldo

    ម្ចាស់ស្រោមដៃមាសប្រចាំព្រឹត្តិការណ៍ World Cup រូបនេះបន្តថា៖ ” ប្រសិនបើ Ronaldo ចាកចេញ ហើយមិនមានខ្សែប្រយុទ្ធកំពូលពិតប្រាកដនៅក្នុងកន្លែងរបស់គាត់នោះទេ អ្នកដឹងថាវានឹងក្លាយជាឆ្នាំដ៏លំបាក ។ អ្នកយកចំនួន ៥០ គ្រាប់ចេញទៅឆ្ងាយ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី