Harry Kane ជួយ Spur យកឈ្នះ Crystal Palace នៅចុងម៉ោង

41262
  • ការជួយសង្គ្រោះជាច្រើនដងរបស់ Wayne Hennessey និងការធ្វើមិនបានល្អរបស់ Spurs ទំនងជានឹងនាំឲ្យក្រុមទាំងពីរបញ្ចប់ការប្រកួតដោយលទ្ធផល ០ ស្មើទៅហើយ។ តែអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរនៅពេលដែល បាល់ជ្រុងរបស់ Christian Eriksen ត្រូវបាន Kane តែតបញ្ចូលទីបានយ៉ាងល្អ នៅនាទីទី ៨៨។

    Related image

    ក្នុងការប្រកួតដែលធ្វើឡើងនៅ Selhurst Park ឃើញថា Spurs ហាក់គ្រប់គ្រងបាល់បានច្រើន។ អ្នកចាំទីរបស់ Crystal Palace គឺកីឡាករ Hennessey បានជួយសង្គ្រោះបាល់ដែលស៊ុតដោយ Kane នៅត្រឹម ១០ នាទីដំបូង និងមួយគ្រាប់ទៀតនៅដើមតង់ទី ពីរ។

    pal_instory

    Related image

    ទីបំផុត Kane ធ្វើបានសម្រេចនៅចុងម៉ោងទៅហើយ ពីការតែតបាល់ជ្រុង និងជួយឲ្យក្រុមខ្លួនឈ្នះ លើ Crystal Palace ក្នុងលទ្ធផល ១-០។ នេះជាការសោកស្តាយមួយដែរសម្រាប់ Crystal ដែលគ្មានឱកាសតាមរក១គ្រាប់វិញព្រោះចុងទឹកទៅហើយ។

    Related image

    Related image

    លទ្ធផលនេះបានជួយឲ្យ Spurs ឡើងទៅឈរនៅលេខរៀងទី ៤ ក្នុងតារាង Premier League លើក្រុម Chelsea ដែលទើបចាញ់ Man Utd ២-១ ក្តៅៗ ។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី