អតីតខ្សែការពារ Arsenal លោក Gallas បានអះអាងថា Ozil លេងល្អតែនៅពេលគាត់ចង់ប៉ុណ្ណោះ

7259

លោក William Gallas បាននិយាយថាកីឡាករ Mesut Ozil លេងបានតែនៅពេលគាត់ចង់លេងប៉ុណ្ណោះ ។ អ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup រូបនេះត្រូវបានគេផ្តល់ឱ្យនូវកិច្ចសន្យាដ៏ល្អមួយនៅខែកុម្ភៈ ឆ្នាំ ២០១៨ និងត្រូវបានគេចាត់ទុកថាជាផ្នែកសំខាន់នៃផែនការអណាគតនៅឯកីឡដ្ឋាន Emirates ។

Related image

ទោះបីជាយ៉ាងណាក៏ដោយការចាកចេញរបស់លោក Arsene Wenger បានធ្វើឲ្យ Ozil មិនពេញចិត្តជាមួយនឹងការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Unai Emery ហើយជារឿយៗគ្រូង្វឹករូបនេះតែងតែឲ្យកីឡាករវ័យ ៣០ ឆ្នាំរូបនេះស្ថិតនៅក្នុងកៅអីបម្រុងជានិច្ច ។ ខណះលោក Gallas ជឿជាក់ថាការធ្លាក់ចេញពីការពេញចិត្តគឺដោយសារតែ Ozil បរាជ័យក្នុងការផ្តល់នូវកម្រិតនៃភាពរឹងមាំដែលរំពឹងទុកពីមិត្តរួមក្រុម នឹងទេពកោសល្យជាក់ស្តែងរបស់គាត់ ។

Image result for Mesut Ozil

អតីតខ្សែការពាររបស់កាំភ្លើងធំរូបនេះបានប្រាប់ The Sun ថា៖ ” លោក Emery បានព្យាយាមគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីព្យាយាមនិងទទួលប្រតិកម្មពី អូហ្ស៊ីល ប៉ុន្តែកីឡាករមិនឆ្លើយតប ។ វាជាស្ថានភាពដ៏លំបាកសម្រាប់ អូហ្ស៊ីល និង Arsenal ។ មនុស្សគ្រប់គ្នាស្គាល់ពីគុណភាពរបស់អូហ្ស៊ីល ប៉ុន្តែគាត់មិនមានភាពទៀងទាត់ទេ គាត់លេងតែនៅពេលគាត់ចង់លេងប៉ុណ្ណោះ ។ អូហ្ស៊ីល គួរតែធ្វើឱ្យបានច្រើនជាមួយនឹងគុណភាពដែលគាត់មាន ហើយគាត់ត្រូវតែជាកីឡាករដ៏ល្អបំផុតសម្រាប់ Arsenal គ្រប់ការប្រកួតដែលគាត់លេង ” ។

Image result for Mesut Ozil

សូមរំលឹកផងដែរថា អតីតតារាឆ្នើមរបស់ក្លឹប Real Madrid និងជម្រើសជាតិអាល្លឺម៉ង់ រូបនេះបានបង្ហាញខ្លួនចំនួន ២១៣ ប្រកួតសម្រាប់ក្លឹបកាំភ្លើងធំ Arsenal ដោយស៊ុតបញ្ចូលទីចំនួន ៤១ គ្រាប់និងធ្វើការ Assists ច្រើនរាប់មិនអស់ ប៉ុន្តែតម្លៃរបស់គាត់ចំពោះបញ្ហានេះត្រូវបានគេចោទសួរជាទៀងទាត់ ហើយការចាកចេញអាចជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ Mesut Ozil ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី