
លោក Diego Simeone ជឿជាក់ថាខ្សែប្រយុទ្ធ Alvaro Morata នឹងមានសារៈសំខាន់ណាស់ចំពោះការប្រកួតរបស់ក្រុម Atletico Madrid ទាំងពាននៅក្នុងស្រុកនិងពានអន្តរជាតិសម្រាប់រដូវកាលនេះ ។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Alvaro Morata កំពុងស្ថិតក្នុងចំណោមខ្សែប្រយុទ្ធរបស់លោក Diego Simeone នៅពេលដែល Atletico Madrid ធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Real Betis នាថ្ងៃអាទិត្យ នេះ ខណះកីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានខ្ចីជើងពីក្លិប Chelsea ។
ការមកដល់របស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានទទួលនូវការរីករាយយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្លិប Atletico Madrid ដែល Morata ធ្លាប់ជាកីឡាកររបស់ក្លិប Real Madrid ខណៈពេលដែលរូបគេបានចំណាយពេល ១២ ខែនៅក្នុងក្របខ័ណ្ឌ Premier League និងបានជួបការលំបាកយ៉ាងខ្លាំងនៅទីនោះ ។
គ្រូបង្វឹក Atletico បាននិយាយថា៖ ” Morata គឺជាកីឡាករដ៏សំខាន់សម្រាប់យើង ។ យើងនឹងមានខ្សែប្រយុទ្ធចំនួន ៤ នាក់ដើម្បីបញ្ចប់រដូវកាលនេះ ហើយគាត់គឺឆបគ្នាជាមួយ ៣ នាក់ផ្សេងទៀតជាមួយ Griezmann , Costa និង Kalinic ។ គាត់ផ្តល់ឱ្យយើងនូវលទ្ធភាពផ្សេងៗគ្នាចាប់តាំងពីគាត់ក្លាយជាខ្សែប្រយុទ្ធចុងក្រោយរបស់យើង ។ គុណភាពរបស់ Costa គឺល្បឿនល្បឿន អំណាចនិងសមត្ថភាពរបស់គាត់ក្នុងការកេងប្រវ័ញ្ចចន្លោះទំនេរ ” ។
លោកបន្តថា៖ ” Kalinic គឺជាកីឡាករដែលមានទីតាំងច្រើន ហើយ Griezmann អ្នកទាំងអស់គ្នាដឹងហើយមានអារម្មណ៍សុខស្រួល ប្រសិនបើគាត់មានចំណុចយោងមួយលេងឆ្ពោះទៅមុខ ។ ជាមួយនឹង Morata យើងមានខ្សែប្រយុទ្ធម្នាក់ទៀត ” ៕
ដោយ៖តារា