Neymar ត្រូវ​​តុលាការកោះហៅ​រឿងកេងបន្លំ​ក្នុងការ​ផ្ទេរ​ពី Santos ទៅ Barcelona កាលពីឆ្នាំ ២០១៣

19802
  • យោងតាមព័ត៌មានដែលចុះផ្សាយដោយវិទ្យុអេស្ប៉ាញ Cadena Ser បានឲ្យដឹងថា តុលាការកំពូលអេស្ប៉ាញបានបដិសេធបណ្តឹងឧទ្ធរបស់កីឡាករ Neymar ដែលពាក់ព័ន្ធនឹងបទចោទប្រកាន់ពីបទកេងបន្លំ និងអំពើពុករលួយទាក់ទងទៅនឹងដំណើរការផ្ទេរកីឡាកររូបនេះពីក្លឹប Santos ប្រទេសប្រស៊ីលទៅកាន់ក្លឹប FC Barcelona កាលពីឆ្នាំ ២០១៣ ។

    Related image

    នេះមានន័យថាកីឡាករ Neymar នឹងត្រូវទៅកាន់រាជធានីម៉ាឌ្រីដដើម្បីទទួលការកាត់ក្តីសិនទើបអាចដឹងថារូបគេនឹងត្រូវធ្វើអ្វីជាបន្តទៀត ។ កីឡាកររបស់ក្លឹប Paris Saint-Germain រូបនេះកំពុងតែមានរបួសស្រាប់ហើយពេលនេះក៏ត្រូវដោះស្រាយរឿងចាស់នេះទៀតវាពិតជាមិនស្រួលនោះទេសម្រាប់រូបគេ ។

    Related image

    សូមរំលឹកផងដែរថា ខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិប្រេស៊ីលបានផ្ទេរពីក្លឹបយក្សរបស់ប្រេស៊ីល Santos កាលពីឆ្នាំ ២០១៣ មកកាន់ក្លឹប FC Barcelona ក្នុងក្លឹបខ្លួនចំនួន ៥៧,១ លានអឺរ៉ូ មុនពេលផ្ទេរបំបែកកំណត់ត្រាពិភពលោកក្នុងតម្លៃ ២២២ លានអឺរ៉ូទៅកាន់ក្លឹបយក្សរបស់បារាំង Paris Saint-Germain កាលពីរដូវក្ដៅឆ្នាំ ២០១៧ ៕

    ដោយ៖តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី