គ្រូ Real Betis ៖ Morata និង Griezmann សុទ្ធសឹងជាខ្សែប្រយុទ្ធល្អបំផុតនៅក្នុងពិភពលោក

13549
  • ក្លឹប Real Betis ត្រូវស្វាគមន៍ក្លឹប Atletico Madrid នៅក្នុងកីឡដ្ឋាន Estadio Benito Villamarin នាយប់នេះ ហើយលោក Quique Setien ដែលជាគ្រូបង្វឹករបស់ Real Betis កំពុងរៀបចំក្រុមរបស់លោកដើម្បីទទួលខ្សែប្រយុទ្ធឆ្នើមបំផុតក្នុងលោកចំនួនពីររូប ។

    Image result for Quique Setien

    បើទោះបីជាទើបតែផ្ទេរពីក្លឹបតោខៀវ Chelsea ក៏ដោយក៏កីឡាករ Alvaro Morata នឹងត្រូវរួមដំណើរជាមួយ Antoine Griezmann នៅក្នុងតំបន់ប្រយុទ្ធ ហើយបើទោះបីជាខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ ២៦ ឆ្នាំរូបនេះបង្ហាញទម្រង់លេងមិនសូវបានល្អកាលពីនៅ Chelsea យ៉ាងណាក៏ដោយក៏គ្រូបង្វឹកក្រុម Betis លោក Quique Setien នៅតែជឿជាក់ថាកីឡាកររូបនេះស្ថិតនៅក្នុងចំណោមខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតនៅក្នុងភពផែនដី ។

    Image result for Alvaro Morata

    លោក Setien បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់លោកថា៖ ” ខ្ញុំនឹងមិននិយាយថាអ្នកណាល្អជាងទេ ( Morata និង Griezmann ) ប៉ុន្តែយើងដឹងរួចហើយថា Morata គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ ហើយ Chelsea បានចំណាយប្រាក់ឱ្យក្លិប Real Madrid រហូតដល់ ៨០ លានអឺរ៉ូសម្រាប់គាត់ ” ។

    Related image

    លោកបន្ថែមថា៖ ” គាត់នៅវ័យក្មេង គាត់មានបំណងប្រាថ្នានិងពោរពេញដោយក្តីសង្ឃឹម ទោះបីជាគាត់មិនដែលល្អបំផុតក៏ដោយ ។ គាត់ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ដូចកីឡាករមិត្តរួមក្រុមគាត់នឹងលេងជាមួយ ។ ទាំង Morata និង Griezmann សុទ្ធសឹងជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងពិភពលោក ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី