Ronaldo សោកស្តាយចំពោះកំហុសរបស់ Juventus ដែលបណ្ដាលឱ្យ Parma តាមស្មើរនៅចុងម៉ោង

9295
  • តារាឆ្នើមរបស់ក្លឹប Juventus កីឡាករ Cristiano Ronaldo បានបង្ហាញការមិនសប្បាយចិត្ត ក្រោយពីការប្រកួតស្មើ ៣-៣ ជាមួយក្រុម Parma នៅក្របខ័ណ្ឌ Serie A កាលពីថ្ងៃសៅរ៍ ។

    Image result for Cristiano Ronaldo

    អតីតកីឡាកររបស់ក្លឹប Real Madrid រូបនេះបានស៊ុតបញ្ចូលទីចំនួន ២ គ្រាប់ម្នាក់ឯង ខណៈដែលក្លឹបសេះបង្កង់ Juventus បាននាំមុខ ៣-១ ទៅហើយប៉ុណ្ណោះកីឡាករជើងស៊ុត Gervinho បានបន្ថែម ២ គ្រាប់ទៀតដើម្បីជួយឲ្យ Parma តាមស្មើរ ៣-៣ នៅកីឡដ្ឋាន Allianz ។ ខណៈដែលតារាព័រទុយហ្គាល់បង្ហាញភាពរីករាយក្នុងការត្រឡប់ឡើងទៅកាន់កំពូលតារាងអ្នករកគ្រាប់បានច្រើនបំផុតប្រចាំក្របខ័ណ្ឌ Serie A វិញ ខណះកីឡាករវ័យ ៣៣ ឆ្នាំរូបនេះមានការខកចិត្តដែលក្រុមបង្ករកំហុសបណ្ដោលឲ្យទទួលលទ្ធផលបានត្រឹមតែស្មើរ ។

    Related image

    Ronaldo បាននិយាយថា៖ ” ខ្ញុំសប្បាយរីករាយណាស់ចំពោះគ្រាប់បាល់ ប៉ុន្តែមិនមែនលទ្ធផលទេ នេះគឺជាបាល់ទាត់ ។ យើងបានទម្លាក់នៅក្នុងរយៈពេលពីរបីនាទីចុងក្រោយ ហើយ Parma បានយកឈ្នះលើកំហុសរបស់យើង ។ ខ្ញុំមិនគិតថាលទ្ធផលចុងក្រោយគឺដោយសារតែការងារធ្ងន់របស់យើង ។ យើងមានការសម្រាកនិងមិនព្រួយបារម្ភ ។ យើងមានទំនុកចិត្តលើសមត្ថភាពរបស់ក្រុមនេះនិងគុណភាពបច្ចេកទេសក៏ដូចជាគ្រូបង្វឹកនិងបុគ្គលិកផងដែរ ” ។

    Image result for Cristiano Ronaldo

    បច្ចុប្បន្នក្លឹប Juventus មិនទាន់ទទួលបានជ័យជម្នះនៅឡើយទេក្នុងពីរប្រកួតចុងក្រោយនេះ បន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ Coppa Italia ក្រោមថ្វីជើងក្រុម Atalanta កាលពីថ្ងៃពុធ ។ បើទោះបីជាទទួលបានលទ្ធផលស្មើរក៏ដោយក៏ក្រុមរបស់លោក Massimiliano Allegri វ៉ាដាច់គេចំនួន ៩ ពិន្ទុនៅលើកំពូលតារាងក្របខ័ណ្ឌ Serie A និងមិនទាន់ស្គាល់ចាញ់សោះក្នុង ២២ ប្រកួតនៅក្នុងលីកនារដូវកាល ២០១៨/២០១៩ នេះ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី