Fabinho បានសារភាពថា ការចាប់ផ្តើមដំបូងនៅ Liverpool មិនមែនជារឿងងាយស្រួលនោះទេ

8554

Fabinho បានសារភាពថាការចាប់ផ្តើមជីវិតរបស់គាត់នៅក្នុងក្លឹបហង្សក្រហម Liverpool មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែគាត់មានសេចក្តីរីករាយដែលបានក្លាយទៅជាទ្រព្យដ៏សកម្មនិងមានប្រយោជន៍របស់ក្លឹប ។

Image result for Fabinho

លោក Jurgen Klopp បានចាប់អារម្មណ៍ចំពោះទម្រង់លេងដ៏ល្អរបស់ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ ទើបបណ្ដាលឲ្យលោកសម្រេចនាំយក Fabinho កាលពីដើមរដូវកាលពីក្លឹប Monaco មកកាន់ទឹកដី Anfield ក្នុងតម្លៃ ៣៩ លានផោន ។ Fabinho ត្រូវបានគេចាត់ទុកថានឹងក្លាយជាកីឡាករឆ្នើមបំផុតម្នាក់នៅក្នុងក្រុម ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកដោយចូលរួមរដូវកាលដំបូងរបស់គេមិនអាចបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Premier League បាននោះទេរហូតដល់ខែតុលា ។

Related image

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានក្លាយជាកីឡាករធម្មតាចាប់តាំងពីពេលនោះមកដែលកំពុងធ្វើការនៅក្នុងមុខតំណែងផ្សេងៗជាច្រើន និងមានអារម្មណ៍ថាគាត់កំពុងចាប់ផ្តើមបង្ហាញពីតម្លៃពិតរបស់គាត់នៅក្នុងក្រុមហងក្រហម Liverpool ។

Image result for Fabinho

Fabinho បានប្រាប់សាពត៌មានថា៖ ” ការចាប់ផ្តើមនៃរដូវកាលដំបូងគឺមិនងាយស្រួលនោះទេ ប៉ុន្តែខ្ញុំដឹងថាខ្ញុំត្រូវតែអត់ធ្មត់និងខិតខំហ្វឹកហាត់ដើម្បីទទួលបានឱកាសរបស់ខ្ញុំ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី